បើកពិព័ណ៌ផ្សារណាត់សៀវភៅអន្តរជាតិលើកទី៥
|
បើកពិព័ណ៌ផ្សារណាត់សៀវភៅអន្តរជាតិលើកទី៥ (VNP) |
Vovworld-នាព្រឹកថ្ងៃទី១០កញ្ញានៅក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
បានបើកពិព័ណ៌ផ្សារណាត់សៀវភៅអន្តរជាតិលើកទី៥ដោយប្រធានបទ វៀតណាម
ក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍។ ចូលរួមពិព័ណ៌ផ្សារណាត់សៀវភៅឆ្នាំ
នេះមានគ្រឹះស្ថានបោះពុម្ភផ្សាយធំៗចំនួន២០មានឥទ្ធិពលនៅឯបរទេសនិងអង្គភាព
បោះពុម្ភផ្សាយក្នុងប្រទេសចំនួន១០០។ ថ្លែងមតិនៅពិធីបើកនេះ លោក Truong Minh
Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានលើកច្បាស់ថា៖
“ក្នុងដំណើរការសមាហរណកម្មជាមួយពិភពលោកនាបច្ចុប្បន្ន ផ្នែកបោះពុម្ភផ្សាយ
វៀតណាមមិនត្រឹមតែអភិវឌ្ឍន៍បោះពុម្ភផ្សាយប្រពៃណីប៉ុណ្ណោះទេថែមទាំងផ្សព្វផ្សាយ
អេលិចត្រូនិកទៀតផង។ ទន្ទឹមនឹងនោះ ត្រូវជំរុញថែមទៀតសកម្មភាពឧទ្ទេសនាមផ្សព្វ
ផ្សាយផលិតផលបោះពុម្ភផ្សាយវៀតណាមទៅឯបរទេស ដើម្បីសកម្មភាពបោះពុម្ភផ្សាយ
ក្លាយទៅជាស្ពានតភ្ជាប់រវាងសហគមន៍ជាវៀតណាមនៅឯបរទេសជាមួយស្រុកកំណើត។
ទន្ទឹមនឹងនោះសកម្មអាជីវកម្មនិងនាំផលិតផលបោះពុម្ភផ្សាយបរទេសមានតំលៃចូលមក
វៀតណាម៕”