បើកយុទ្ធនាការ "ថ្ងៃអាទិត្យបៃតង" ទូទាំងប្រទេសឆ្នាំ២០២២

(VOVWORLD) - មជ្ឈឹមសម្ព័ន្ធយុវជន បានជួយឧបត្ថម្ភប្រជាជន និងយុវជននៅភូមិសាស្ត្រនូវសំណង់ដ៏មានអត្ថន័យជាច្រើនដូចជា៖ ផ្តល់គំរូអភិវឌ្ឍន៍សេដ្ឋកិច្ចដល់យុវជនខេត្ត Binh Thuan ដោយថវិកាចំនួន ៥០០ លានដុង។
បើកយុទ្ធនាការ ដើមឈើចំនួន ១០០០ ដើមត្រូវបានគេដាំនៅតាមប្រឡាយធារាសាស្ត្រក្នុងតំបន់ Le Hong Phong ឃុំ Hong Phong ស្រុក Bac Binh (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២០ ខែមិនា មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសម្របសម្រួលជាមួយសម្ព័ន្ធយុវជនខេត្ត Binh Thuan រៀបចំយុទ្ធនាការ “ថ្ងៃ អាទិត្យបៃតងទូទាំងប្រទេសលើកដំបូង” ឆ្នាំ២០២២។ “ថ្ងៃអាទិត្យបៃតង” ស្ថិតក្នុងក្របខ័ណ្ឌនៃខែយុវជនឆ្នាំ២០២២ ក្នុងគោលបំណងរួមដៃគ្នាដោះស្រាយស្ថានភាពបំពុលបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងប្រឡងប្រណាំងបង្កើតស្នាដៃអបអរសាទរមហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី ១២ អាណត្តិ ២០២២-២០២៧។

ខេត្ត Binh Thuan គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងបីដែលត្រូវបានជ្រើសរើសជាកន្លែងរៀបចំយុទ្ធនាការថ្នាក់មជ្ឈឹម។ នៅទីនេះ មជ្ឈឹមសម្ព័ន្ធយុវជន បានជួយឧបត្ថម្ភប្រជាជន និងយុវជននៅភូមិសាស្ត្រនូវសំណង់ដ៏មានអត្ថន័យជាច្រើនដូចជា៖ ផ្តល់គំរូអភិវឌ្ឍន៍សេដ្ឋកិច្ចដល់យុវជនខេត្ត Binh Thuan ដោយថវិកាចំនួន ៥០០ លានដុង; ផ្ដល់គំរូសួនសម្ព័ន្ធយុវជនដែលមានតម្លៃ ៥០ លានដុង; ធុងទឹកចំនួន ១០ (ប្រភេទ ៥០០ លីត្រ) សម្រាប់គ្រួសារ។

ក្នុងឱកាសនេះ មជ្ឈឹមសម្ព័ន្ធយុវជន ក៏បានបំផុសដល់អង្គភាពពាក់ព័ន្ធនានានិងក្រុមយុវជនស្ម័គ្រចិត្តធ្វើការសម្អាតបរិស្ថាន កែលម្អទេសភាពបរិស្ថាន; ដាំនិងថែទាំដើមឈើ អនុវត្តន៍ផ្លូវផ្កាជនបទថ្មី ដើម្បីអនុវត្តកម្មវិធី “ដើម្បីវៀតណាមបៃតង”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ