បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំដល់ការរក្សាអត្តសញ្ញាណបណ្ដាជនជាតិវៀតណាម

បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំដល់ការរក្សាអត្តសញ្ញាណបណ្ដាជនជាតិវៀតណាម - ảnh 1
អនុប្រធានរដ្ឋ៖ បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំដល់ការរក្សាអត្តសញ្ញាណបណ្ដាជនជាតិវៀតណាម (VOV)

        Vovworld-នាព្រឹកថ្ងៃទី១០កុម្ភៈនៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀត​ណាម
លោកស្រី Nguyen Thi Doan បានទទួលជួបគណៈប្រតិភូជាព្រឹទ្ធាចារ្ស​មេភូមិ​សិប្បករ
​របស់ជនជាតិភាគតិចចំនួន៥មានចំនួនប្រជាជនក្រោម១ពាន់​នាក់។ នៅពិធីជួប
​មុខ​នេះ អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បាន​អះអាងថា​បក្សនិងរដ្ឋជា​
និច្ចកាល​វាយ​តំលៃខ្ពស់​តួនាទីរបស់ជនរួមជាតិបណ្ដា​ជនជាតិមានគោល​នយោបាយ
​ពិសេសចំពោះជនជាតិភាគតិចនិយាយរួម ពិសេស​គឺជនជាតិភាគតិចមាន​ចំនួន
​ប្រជាជនតិចនិយាយដោយឡែក។ លោក​ស្រីអនុប្រធានរដ្ឋបានលើកច្បាស់ថា
បក្ស​និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់​ថែទាំដល់ការរក្សាអត្តសញ្ញាណបណ្ដាជន
ជាតិ​វៀតណាម។ រួមជាមួយនោះ ព្រឹទ្ធាចារ្សមេភូមិសិប្បកររបស់បណ្ដាជនជាតិ​ភាគ
តិច​គឺ​ជាស្នូលជាក្បាលម៉ាស៊ីនគំរូដើរតួនាទីសំខាន់ពិសេសក្នុងការចលនាបងប្អូនជន
រួម​ជាតិខ្លួនអភិរក្សឃ្លាំង​វប្បធម៍ដ៏ថ្លៃថ្លារបស់ជនជាតិ។ លោកស្រី Nguyen Thi Doan
បាន​ស្នើរក្រសួង​វប្បធម៍កីឡានិងទេសចរណ៍ត្រូវសកម្មស្រាវជ្រាវលាតត្រដាងរាល់
​ខ្លឹមសារ​អភិរក្សនិងពង្រីកតំលៃវប្បធម៍ប្រពៃណីរបស់បណ្ដាជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ