បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណះថែទាំជីវភាពរស់នៅខាងស្មារតីនិងជំនឿសាសនារបស់ប្រជាជន
(VOV)_នាព្រឹកថ្ងៃទី២៤ ឧសផា នៅវត្ត Quan Su រដ្ឋធានីហាណូយ មជ្ឈឹមសមាគម ពុទ្ធសាសនាវៀតណាមបានរៀបចំពិធីវិសាខបូជា ព,ស ២៥៥៧ ដ៏មហោលារឹក។ តាងនាមអោយថ្នាក់ដឹកនាំបក្ស រដ្ឋ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានអះអាងថា÷ មហាពិធីវិសាខបូជា មិនគ្រាន់តែជាប្រឹត្តិការណ៍សាស
នា សំខាន់ក្នុងជីវភាពរស់នៅខាងស្មារតី និងជំនឿសាសនារបស់ពុទ្ធសាសនិកនៅ
វៀតណាមប៉ុណ្ណោះទេ ថែមទាំង ជាពិធីបុណ្យវប្បធម៌ សាសនាពិភពលោកទៀតផង។ ឧបនាយករដ្ឋមន្ត្រី បានស្នើ គ្រប់តំបន់យកចិត្តទុកដាក់ជាច្រើនជាងទៀត ចំពោះ
តម្រូវការខាងស្មារតី ជីវភាពរស់នៅខាងជំនឿសាសនា របស់ពុទ្ធសាសនិកដែល
ក្នុងនោះមានពុទ្ធ សាសនិកផង លាតត្រដាងអនុវត្តបណ្ដាគោលនយោបាយស្ដីពី
ជំនឿ សាសនារបស់បក្ស រដ្ឋវៀតណាម រួមចំណែកពង្រឹងនិងពង្រីកផែនមហាសា
មគ្គីភាពជាតិ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (http://huongdanphattu.vn/)
|
នៅវត្ត Tu Dam ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម) មហាពិធី
វិសាខបូជា ព,ស ២៥៥៧ ក៏បានប្រព្រឹត្តទៅដ៏អធិកអធមផងដែរ។ ព្រះតេជគុណ
Thich Khe Chon អនុប្រធានគណះកម្មាធិការអភិបាលរកិច្ចសមាគមពុទ្ធសាសនា
វៀតណាម នៃខេត្ត Thua thien Hue បានមានពុទ្ធដីការថា÷
“ ក្នុងពិធីនេះ អ្នកមុខអ្នកការ ព្រះសង្ឃ ភិក្ខុនីសង្ឃ ឧបាសក ឧបាសិកាទាំង
អស់ សុទ្ធតែបួងសួងសុំអោយប្រទេសជាតិសម្បូររុងរឿង ព្រះធម៌ស្ថិត ស្ថេរជាអមត ប្រជាជនមានសន្តិភាព។”
ក៏ក្នុងព្រឹកថ្ងៃទី ២៤ ឧសភា នៅវត្ត Truong Sa ធំ ស្រុកកោះ Truong Sa ខេត្ត
Khanh Hoa និងវត្តនានា នៅខេត្តនានាក្នុងតំបន់ Tay Nguyen វាលទំនាបទន្លេ Cuu
Long និងទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) មហាពិធីវិសាខបូជាក៏ត្រូវបាន
សមាគមពុទ្ធ សាសនាគ្រប់ជាន់ថ្នាក់ និងឧបាសក ឧបាសិកា រៀបចំឡើងដ៏មហោ
ឡារឹកដែរ៕