បង្កើតខ្សែទូរស័ព្ទ hotlines ២៤លើ២៤ម៉ោងជួយឧបត្ថម្ភពលរដ្ឋវៀតណាមនៅលីបី
|
បង្កើតខ្សែទូរស័ព្ទ hotlines ២៤លើ២៤ម៉ោងជួយឧបត្ថម្ភពលរដ្ឋវៀតណាមនៅលីបី (vietnamplus.vn) |
Vovworld-នាថ្ងៃទី៣១កក្កដា ឆ្លើយសំណួរអំពីស្ថានភាពតានតឹងនៅលីបីនិងការងារការពារពលរដ្ឋវៀតណាមនៅលីបី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានឲ្យដឹងថា នាបច្ចុប្បន្នមានពលរដ្ឋវៀតណាមប្រមាណ១៥៥០
នាក់កំពុងធ្វើការនោលីបី ប៉ុន្តែភាគច្រើននៅដំបន់មិនទាន់កើតមានឡើងជំលោះ។ ក្រសួងការបរទេសបានបញ្ជាឲ្យស្ថាប័នដំណាងនៅលីបីក៏ដូចជានៅប្រទេសនានាក្នុងដំបន់តាមដានដោយម៉ត់ចត់ស្ថានភាពដើម្បីត្រៀមជាស្រេចមានរបៀបជួយឧបត្ថម្ភដើម្បីធានាសុវត្ថិភាពសំរាប់ពលរដ្ឋវៀតណាមដែលកំពុងធ្វើការនៅទីនេះ។
“បន្ទាប់ពីស្ថានភាពនៅលីបីមានបំរ៉ែបំរួលស្មុគស្មាញនោះ ស្ថានទូតវៀតណាមប្រចាំនៅលីបីបានរក្សាការទាក់ទង់ជាប្រចាំជាមួយពលរដ្ឋវៀតណាមដើម្បីក្ដាប់ជាប់ស្ថានភាពជួយឧបត្ថម្ភទាន់ពេលវេលាសំរាប់ពលរដ្ឋវៀតណាមដែលកំពុងធ្វើការនៅ
លីបី។ស្ថានទូតវៀតណាមនៅលីបីបានបង្កើតខ្សែទូរស័ព្ទ hotlines ចំនួន២ នាយកដ្ឋានកុងស៊ុលក្រសួងការបរទេសវៀតណាមក៏បានបង្កើតខ្សែទូរស័ព្ទ hotlines មួយ។ បណ្ដា
ខ្សែរទូរស័ព្ទ hotlines នេះធ្វើសកម្មភាព២៤លើ២៤ម៉ោងដើម្បីត្រៀមជាស្រេចជួយ
ឧបត្ថម្ភឲ្យពលរដ្ឋវៀតណាម៕”