បង្កើនកិច្ចសហប្រតិបតិ្តការកម្មសិទ្ធិបញ្ញារវាងវៀតណាម ឡាវ កម្ពុជានិងមីយ៉ាន់ម៉ា

បង្កើនកិច្ចសហប្រតិបតិ្តការកម្មសិទ្ធិបញ្ញារវាងវៀតណាម ឡាវ កម្ពុជានិងមីយ៉ាន់ម៉ា - ảnh 1
បង្កើនកិច្ចសហប្រតិបតិ្តការកម្មសិទ្ធិបញ្ញារវាងវៀតណាម ឡាវ កម្ពុជានិងមីយ៉ាន់ម៉ា

           (VOV)_“ កម្មសិទ្ធិបញ្ញានិងពាណិជ្ជសញ្ញាផលិតផលសំរាប់វៀតណាម ​ឡាវ​ កម្ពុជានិងមីយ៉ាន់ម៉ា” ជាប្រធានបទ នៃសក្ខាសាលាដោយ​នាយកដ្ឋាន​កម្មសិទ្ធិ បញ្ញាដែលបានរៀបចំឡើង នាថ្ងៃទី៨ កញ្ញា នៅរដ្ឋធានីហាណូយ  ។​​បណ្ដាដំណាង  លោកគ្រូ អ្នកគ្រូ មកពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងប្រទេសចំនួន៤ វៀត
ណាម ឡាវ កម្ពុជានិងមីយ៉ាន់ម៉ាបានចូលរួមសិក្ខាសាលានេះ។ តាមលោក Tran
Huu Nam អនុប្រធាន​នាយកដ្ឋានកម្ម​សិទ្ធិបញ្ញាថា៖ ​កម្មសិទ្ធិ​បញ្ញាកាន់តែដើរតួនាទី សំខាន់ ក្នុងកំណើន និងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច របស់គ្រប់អង្គភាពអាជីវកម្ម  អង្គការ  និងប្រទេសទាំងឡាយលើទូទាំងពិភពលោក ជាពិសេសគឺខឿនសេដ្ឋកិច្ចបញ្ញា
 ដែលវៀតណាម និងប្រទេសផ្សេងៗកំពុងឆ្ពោះទៅ។ វៀតណាម និងប្រទេសកំពុង អភិវឌ្ឍន៍នានា ត្រូវអនុវត្តរាល់វិធានការចាំបាច់ សំរាប់ការអភិវឌ្ឍន៍ពាណិជ្ជសញ្ញា
 លើកកំបស់សមត្ថភាពប្រកួតប្រជែង តាមរយៈការផ្សព្វផ្សាយពាណិជ្ជសញ្ញា។

លោក David Faulks នាយកចាត់ចែងការក្រុមហ៊ុន Generation Alliance បាន
ចាត់ ទុកថា៖ ចំពោះមុខ វៀតណាម ត្រូវកំណត់ច្បាស់អំពីផលិតផលមុខព្រួញ  ផ្សាភ្ជាប់ជាមួយតំបន់ភូមិសាស្ត្រ សហគមន៍ …លៗ៕ ​

ប្រតិកម្មទៅវិញ

ផ្សេងៗ