បង្កើនការគួបផ្សំដោះស្រាយសំណូមពររបស់អ្នកបោះឆ្នោតក្នុងឆ្នាំ២០១៣
(VOV)_នាព្រឹកថ្ងៃទី ២៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung និងប្រធានគណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀត ណាម លោក Huynh Dam បានគួបផ្សំធ្វើអធិបតី សន្និសីទជាប្រចាំឆ្នាំ រវាងរដ្ឋាភិបាល
ជាមួយ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម ។ ការគួបផ្សំ ស្នូល
មួយ ក្នុងចំណោមការគួបផ្សំការងារ រវាងរដ្ឋាភិបាល ជាមួយ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម គឺដោះស្រាយការញាតិ សំណូមពររបស់អ្នកបោះឆ្នោត
និងដោះស្រាយពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងប្រធានគណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម លោក Huynh Dam បានគួបផ្សំធ្វើអធិបតី សន្និសីទ (internet) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរ្ដឋាភិបាលវៀតណាម លោក Nguyen Tan Dung បានស្នើថា÷ ក្នុងឆ្នាំ ២០១៣នេះ រដ្ឋាភិបាល និងគណះកម្មាធិការមជ្ឈឹម រណះសិរ្យ
មាតុ ភូមិវៀតណាម ត្រូវគួបផ្សំយ៉ាងស្អិតរមួតនិងប្រសិទ្ធភាពជាង សំដៅអនុវត្តបណ្ដា គោលដៅប្រកបដោយជោគជ័យ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសុខុ មាលភាព សង្គម និងផលប្រយោជន៍សង្គម។ នាយករដ្ឋមន្ត្រីបានស្នើគ្រាប់ក្រសួង ស្ថាប័ន និង
តំបន់ ត្រូវបង្កើនការគួបផ្សំជិតស្និទ្ធជាមួយ រណះសិរ្យមាតុភូមិវៀតណាម គ្រប់ជាន់
ថ្នាក់ក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល បង្កើតការស្រុះចិត្តគំនិតក្នុងសង្គម
…។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷
“ ដើម្បីកសាងផែនមហាសាមគ្គីប្រជាជនទាំងមូល យើងត្រូវនាំចេញគោលន
យោបាយ សមស្របជាមួយប្រជាជន នាំមកផលប្រយោជន៍ចំពោះប្រជាជន។ បណ្ដា
បញ្ហា ដែលបានអនុវត្តក្នុងជីវភាពរស់នៅ ប្រសិនបើមិនបានសមស្រប គឺ រណះសិរ្យ
មាតុភូមិ គ្រប់ក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល និងតំបន់ ត្រូវត្រួតពិនិត្យ។ ប្រសិនបើវា
មិន សមស្រប និងជះឥទ្ធិពលដល់ផលប្រយោជន៍របស់ប្រជាជន គឺយើងត្រូវស្នើ
បញ្ឈប់ភ្លាម ឬ កែសម្រួលនិងបំពេញបន្ថែម៕”