បង្កើនក្របខ័ណ្ឌគតិយុតដើម្បីទាក់ទាញការវិនិយោគ ឯកជនចូលក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
(VOVworld)-បង្កើតទិលានសមភាពសម្រាប់បណ្តាគំរោងការណ៍វិនិយោគ
ក្រោម រូបភាពដៃគូររដ្ឋ-ឯកជន(PPP)ជាកក្តាសំខាន់ក្នុងការលើកកំពស់ចរិត
លក្ខណៈគ្រប់ ជ្រុងជ្រោយនិងគុណភាពផ្គត់ផ្គង់សេវ៉ាកម្មសាធារណៈ។ នេះជា
ការអះអាងរបស់នាយកជាតិធនាគាអភិវឌ្ឍន៍ទ្វីបអាស៊ី(ADB)ក្នុងពិធីប្រកាស
របាយ ការណ៍យថាទស្សន៍អភិវឌ្ឍន៌ទ្វីបអាស៊ី ២០១៤ដែលប្រព្រឹត្តទៅនាថ្ងៃ
ទី១មេសានៅទីក្រុងហាណូយ។
|
លោក Tomoyuki Kimura (dantri.com) |
តាមរបាយការថា កំណើន GDP របស់វៀតណាមនឹងកើន៥,៦%ក្នុងឆ្នាំ ២០១៤បើប្រៀបនឹងឆ្នាំ២០១៣។ របាយការណ៍របស់ ADB ក៏បានទទួលស្គាល់ ចំពោះភាពជឿនលឿនដែលសម្រេចបានក្នុងការកែទម្រង់តំបន់ហិរញ្ញវត្ថុ ធនាគា
ជាដើម។ និយាយដល់បែបផែនវិនិយោគសហប្រតិបត្តិការរវាងរដ្ឋនិង ឯកជន
(PPP) លោក Tomoyuki Kimura នាយក ADB ប្រចាំនៅវៀតណាមឲ្យ ដឹងថា៖
“ការទាក់ទាញវិនិយោគឯកជន ដែលភាគច្រើនតាមរយៈបែបផែន TPP នឹង រួមចំណែកប្រមូលផ្តុំទុនសម្រាប់បណ្តាគំរោងការណ៍ ព្រមទាំងជួយឲ្យវៀតណាម ជ្រួតជ្រាបរាល់ជំណះដឹងជំនាញនិងបច្ចេកវិទ្យារបស់ពិភពលោក រួមទាំងលើក
កំពស់ប្រសិទ្ធភាព និងកែលំអគុណភាពសេវ៉ាកម្មសាធារណៈ”។
របាយការណ៍របស់ ADB ត្រូវបានអនុវត្តន៍ជាប្រចាំឆ្នាំសំដៅវាយតម្លៃចំពោះ យថាទស្សន៍អភិវឌ្ឍន៍ក៏ដូចជាការសាកល្បងរបស់ខឿនសេដ្ឋកិច្ចវៀតណាម។ របាយការណ៍គឺជាព័ត៌មានសំខាន់ដើម្បីអ្នករៀបចំផែកការរបស់វៀត ណាមពិគ្រោះ
យោបល់ ហើយពីនោះទើបមានការកែប្រែឲ្យសមស្រប សំដៅបំរើ អោយការអភិ
វឌ្ឍន៍ចីរភាព៕