បង្កើនការផ្សព្វផ្សាយស្តីអំពីវៀតណាមជាទីមកដល់ “សុវត្ថិភាព ស្និទ្ធស្នាល និងមាន គុណភាព”

បង្កើនការផ្សព្វផ្សាយស្តីអំពីវៀតណាមជាទីមកដល់ “សុវត្ថិភាព ស្និទ្ធស្នាល និងមាន គុណភាព” - ảnh 1
រដ្ឋមន្រ្តី​ Hoang Tuan Anh ក្នុងកម្មវិធី "ប្រជាជនសួរ-រដ្ឋមន្រ្តីឆ្លើយ"
នាយប់ថ្ងៃទី១៧សីហា (រូបថតៈdantri.vn )


(VOVworld)- បង្កើនការផ្សព្វផ្សាយអំពីវៀតណាមជាទីមកដល់ “សុវត្ថិភាព ស្និទ្ធ
ស្នាលនិងមាន គុណភាព”។នេះជាមតិរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និង​ទេស
ចរណ៍វៀតណាមលោក Hoang Tuan Anh ក្នុងកម្មវិធី “ប្រជាជនសួរ-រដ្ឋមន្រ្តី ឆ្លើយ”
នាថ្ងៃទី១៧សីហា។ តាមលោក​ Hoang Tuan Anh ថា ក្នុងខែកក្កដាឆ្នាំ ២០១៤នេះ
ផ្នែកទេសចរណ៍វៀតណាមទទួលបានភ្ញៀវអន្តរជាតិចំនួន៤,៩លាន លើកនាក់
កើន១៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ តាមលោក Hoang Tuan Anh
ថា ដើម្បីជម្រុញល្បឿនកំណើនរបស់ផ្នែកទេចរណ៍វៀតណាម ក្នុងប៉ុន្មានខែចុងឆ្នាំ
២០១៤ និងបណ្តាឆ្នាំជាបន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាមបាន
ម្ចាស់ការ សកម្មអនុវត្តន៍ បណ្តាក្រុមដំណោះស្រាយ ដោយព្រមៗគ្នា។​លោក
Hoang Tuan Anh បានលើកច្បាស់ថា៖

        “ដំបូងបង្អស់គឺបង្កើនការងារឃោសនា ទាំងក្នុងប្រទេសនិងក្រៅប្រទេស
សំដៅផ្សព្វផ្សាយ អពីបរិយាកាសធ្វើអាជីវកម្ម រូបភាព វៀតណាមជាទីមកដល់
សុវត្ថិភាព ស្និទ្ធិស្នាល និងមានគុណភាព។ បន្តនោះ ផ្នែកទេសចរណ៍វៀតណាម
ត្រូវអនុវត្តន៍ ការងារពន្លឿន បើកទូលាយទីផ្សារទេសចរណ៍អន្តរជាតិទៅកាន់ទី
ផ្សារថ្មីៗ ។ ជាង នេះទៅទៀត ផ្នែកទេសចរណ៍វៀតណាម ត្រូវជម្រុញរាល់សកម្ម
ភាពដោយលើក ទឹកចិត្តឲ្យជនវៀតណាមធ្វើដំណើរទេចរណ៍ក្នុងប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ