បង្កើនវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅទីក្រុងហូជីមិញ ហើយបានឆ្លងរាលដាលយ៉ាងឆាប់រហ័សទៅកាន់ខេត្ត ក្រុងនានានោះលោកនាយករដ្ឋមន្ត្រីទើបបានចេញសារលិខិតស្ដីពីការបង្កើនវិធានការធានាសុវត្ថិភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកីវីដ ១៩ ដើម្បីអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា។
បង្កើនវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1រូបថត៖ baochinhphu.vn

ក្នុងសារលិខិត លោក នាយករដ្ឋមន្រ្តីបានស្នើឲ្យខេត្ត ក្រុងនានាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយទប់ស្កាត់ រកឃើញករណីឆ្លងជំងឺ ធ្វើចត្តាឡីស័ក កំចាត់ជំងឺ និងព្យាបាលយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ ត្រូវរៀបចំឱ្យបានល្អនូវការផ្គត់ផ្គង់ស្បៀងអាហារចាំចាប់ជូនប្រជាជន ក្នុងតំបន់បិទខ្ទប់ និងតំបន់រក្សាគម្លាត់សង្គម។

ចំពោះទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងចាំបាច់ត្រូវបង្កើនការចាត់វិធានការយ៉ាងខ្លាំងក្លា ប្ដូរផ្ដាច់ថែមទៀត សំដៅកាត់ផ្ដាច់ការឆ្លងរាលដាល និងគ្រប់គ្រងតំបន់ផ្ទុះជំងឺ។ ជាពិសេស ត្រូវបំពេញការងារចាំបាច់ជាបន្ទាន់ (អំពីគតិយុត្តិ និងឃោសនា ចលនា) ដើម្បីកាត់បន្ថយជាអតិបរមាចំពោះការធ្វើដំណើររបស់ប្រជាជន; សំរបសំរួលជាមួយខេត្ត ក្រុងជិងខាង ដើម្បីគ្រប់គ្រងពលករក្នុងមណ្ឌលឧស្សាហកម្ម; គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកបើកបរមធ្យោបាយដឹកជញ្ជូនចេញចូលក្នុងទីក្រុង សំដៅគ្រប់គ្រងប្រភពឆ្លងជំងឺ ប៉ុន្តែនៅតែរក្សាសកម្មភាពផលិតកម្មអាជីវកម្មក្នុងស្ថានភាពជំងឺ។ លើសពីនេះទៀត អនុវត្តដំណោះស្រាយព្រមៗគ្នា ដើម្បីធានាជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ