បង្កើនវិនិយោគលើផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
(VOVWORLD) -សន្និសីទពន្លឿនការវិនិយោគអន្តរជាតិលើវិស័យ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម (Vietnam ICT Investment Forum - VIF) ២០១៧ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចំណុះកម្មវិធីពន្លឿនការវិនិយោគជាតិ។ VIF ២០១៧ ដោយប្រធានបទ "ទាក់ទាញការវិនិយោគនៅក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថល" ដែលបានរៀបចំឡើងនាថ្ងៃទី ១៨ តុលា នៅទីក្រុងហាណូយ។
បង្កើនវិនិយោគលើផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ |
សន្និសីទពន្លឿនការវិនិយោគអន្តរជាតិលើវិស័យ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម (Vietnam ICT Investment Forum - VIF) ២០១៧ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចំណុះកម្មវិធីពន្លឿនការវិនិយោគជាតិ។ VIF ២០១៧ ដោយប្រធានបទ "ទាក់ទាញការវិនិយោគនៅក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថល" ដែលបានរៀបចំឡើងនាថ្ងៃទី ១៨ តុលា នៅទីក្រុងហាណូយ។ សន្និសីទនេះបានរៀបចំឡើងដោយក្រសួងព័តមាននិងផ្សព្វផ្សាយ រួមសហការជាមួយក្រសួងផែនការ វិនិយោគ សម្ព័នសមាគម ព័ត៌មានវិទ្យាវៀតណាម សម្ព័ន្ធសមាគម អ៊ីនធឺណិតវៀតណាម និងសម្ព័ន្ធសមាគម ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាងថា៖
"បច្ចេកវិទ្យាព័ត៌មានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានអះអាងពីតួនាទីជាមូលដ្ឋានលើគ្រប់ផ្នែក វិស័យនិងក្នុងជីវភាពរស់នៅសង្គម។ នៅវៀតណាមអាចនិយាយបានថាផ្នែកបច្ចេកវិទ្យាព័ត៌មានបានគ្រប់ដណ្ដបលើជីវភាពរស់នៅ។ រដ្ឋាភិបាលបានបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានា ជាពិសេសគឺក្រសួងព័ត៌មាន និងផ្សព្វផ្សាយពិនិត្យឡើងវិញនូវឯកសារច្បាប់ទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវិនិយោគលើវិស័យបច្ចេកវិទ្យា ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយផ្អែកលើស្មារតីឆ្លៀតយកឲ្យបានល្អនូវប្រៀបខ្លាំងរបស់បច្ចេកវិទ្យា ព័ត៌មាននៃខឿនសេដ្ឋកិច្ចឌីជីថល "៕