បង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅវៀតណាម។
(VOV) /  
|
បង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅវៀតណាម។ |
VOV-នាព្រឹកថ្ងៃទី២៨ធ្នូនៅក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទបូក
សរុបគំរោងការ “បង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅ
វៀតណាម”រវាងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញជាមួយកម្មវិធី
ស្ម័គ្រចិត្តអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ គោលដៅនៃគំរោងការ
គឺបង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅវៀតណាមរួមមាន
ការជួយឧបត្ថម្ភបង្កើតមជ្ឈមណ្ឌលព័ត៌មានប្រភពកំលាំងស្ម័គ្រចិត្តវៀតណាម
ដើម្បីក្លាយទៅជាស្ថាប័នជាតិយូអង្វែងនិងចីរភាពធ្វើភារកិច្ចពន្លឿននិងជួយ
ឧបត្ថម្ភសកម្មភាពស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សំដៅជួយឲ្យយុវជននិងមុខសញ្ញា
ងាយរងប៉ះពាល់ផ្សេងៗនៅវៀតណាម។ តាមរយៈការលាតត្រដាងអនុវត្តគំរោង
ការបានមានការជះឥទ្ធពលសកម្មដល់ការងារស្ម័គ្រចិត្តនៅវៀតណាមលើវិស័យ
នានាតាមរយៈការចលនាតភ្ជាប់ស្ម័គ្រចិត្តចូលរួមទៅក្នុងបណ្ដាវិស័យអភិវឌ្ឍន៍
សេដ្ឋកិច្ចនៃប្រទេសជាតិ៕
-VOV