បង្ហាញមុខwebsiteមហាសន្និបាតផ្សព្វផ្សាយពាណិជ្ជកម្មទ្វីបអាស៊ីលើកទី២៨ឆ្នាំ២០១៣

បង្ហាញមុខwebsiteមហាសន្និបាតផ្សព្វផ្សាយពាណិជ្ជកម្មទ្វីបអាស៊ីលើកទី២៨ឆ្នាំ២០១៣ - ảnh 1
រូបថតៈ Internet

(VOVworld)-ពិធីបង្ហាញមុខ website មហាសន្និបាតផ្សព្វផ្សាយពាណិជ្ជកម្មទ្វីប
អាស៊ីលើកទី២៨ឆ្នាំ២០១៣ និងប្រគល់រង្វាន់ប្រឡងអន្តរជាតិនិពន្ធ Logo មហា
សន្និបាត​បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥សីហានៅទីក្រុងហាណូយ។ មហាសន្និ
បាតនេះ នឹងបានរៀបចំឡើងនៅវៀតណាមជាលើកដំបូង ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី៥ដល់ថ្ងៃទី៩វិច្ឆិការឆ្នាំ២០១៣ខាងមុខនៅទីក្រុងហាណូយ ដោយមាន​ការចូលរួមរបស់សមាជិកចំនួន ១ពាន់៥រយនាក់មកពីប្រទេសនិងតំបន់ដែនដី
ចំនួន១៦។ ទំព័រវែបជាផ្លូវការរបស់ មហាសន្និបាតផ្សព្វផ្សាយពាណិជ្ជកម្មទ្វីប
អាស៊ីលើកទី២៨ឆ្នាំ២០១៣ ស្ថិតនៅអាស័យដ្ឋាន www.adasia2013.vn។ នៅ
ក្នុងមហាសន្និបាតនេះ វៀតណាមនឹងផ្ញើសារ១ គឺ “សន្តិភាព ស្និទ្ធស្នាល សហ
ប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៌” ជាមួយមិត្តភក្តិអន្តរជាតិ។ ក្នុងចំណោមវណ្ណកម្ម
ចំនួនជិត៧០០ដែលផ្ញើមកប្រឡងអន្តរជាតិនិពន្ធ Logo មហាសន្និបាត ផ្សាយពាណិជ្ជកម្មអាស៊ីលើកទី២៨ គណៈចាត់តាំងនឹងប្រគល់រង្វាន់ចំនួន៥ ក្នុងនោះរង្វាន់លេខ១ត្រូវបានជ្រើសជាLogo របស់មហាសន្នបាតនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ