បញ្ញាសិប្បនិម្មិតនឹងជារលកខ្លាំងក្លាក្នុងបដិវត្តិន៍ឧស្សាហកម្ម ៤,០
(VOVWORLD) -នាថ្ងៃទី៦មិថុនា នៅទីក្រុងហាណូយក្រុមហ៊ុនភាគហ៊ុន FPT បានរៀបចំទិវាបច្ចេកវិទ្យា FPT ២០១៧ ( FPT Tech Day) ដោយទាក់ទាញតំណាងជិត៧០០នាក់មកពីសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខលើពិភពលោក និងវៀតណាម
បញ្ញាសិប្បនិម្មិតនឹងជារលកខ្លាំងក្លាក្នុងបដិវត្តិន៍ឧស្សាហកម្ម ៤,០ |
នាថ្ងៃទី៦មិថុនា នៅទីក្រុងហាណូយក្រុមហ៊ុនភាគហ៊ុន FPT បានរៀបចំទិវាបច្ចេកវិទ្យា FPT ២០១៧ ( FPT Tech Day) ដោយទាក់ទាញតំណាងជិត៧០០នាក់មកពីសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខលើពិភពលោក និង វៀត ណាម ដើម្បីពិភាក្សា អំពី៖ បញ្ញាសិប្បនិម្មិតសំរាប់មនុស្សគ្រប់រូប។ នេះជាវេទិកាជួយឧបត្ថម្ភសហគមន៍បច្ចេក វិទ្យានៅវៀតណាមធ្វើបច្ចុប្បន្នកម្មថ្មីៗបំផុតលើពិភពលោក។អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Thanh Hung បានអោយដឹងថា៖បដិវត្តន៍ឧស្សាហកម្ម ៤,០ មិនគ្រាន់តែជាការអភិវឌ្ឍន៍ បច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាព៏ត៌មាននិងផ្សព្វផ្សាយតែប៉ុណ្ណោះទេ។ នេះនឹងជារលកតបសស់តំណោះស្រាយសំរាប់បច្ចេកវិទ្យាក្នុងវិស័យជាច្រើន ដូចជា៖បច្ចេកវិទ្យាជីវសាស្ត្រ ថាមពលកកើតឡើងវិញ និងជាពិសេសគឺបញ្ញាសិប្បនិម្មិត៕