បាញ់បង្ហោះកាំជ្រួចដឹកផ្កាយរណប NanoDragon របស់វៀតណាមប្រកបដោយជោគជ័យ
(VOVWORLD) - នៅវេលាម៉ោង ៧ - ៥៥ នាទី និង ១៦ វិនាទី (ម៉ោងនៅទីក្រុងហាណូយ) ថ្ងៃទី ៩ ខែវិច្ឆិកា កាំជ្រួច Epsilon លេខ 5 ត្រូវបានបញ្ឆេះ ហើយបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី ដោយដឹកផ្កាយរណប NanoDragon របស់វៀតណាម ប្រកបដោយជោគជ័យ។
យានបាញ់បង្ហោះ Epsilon-5 ចេញពីកន្លែងបាញ់បង្ហោះនៅមជ្ឈមណ្ឌលអវកាស Uchinoura ក្នុងខេត្ត Kagoshima ប្រទេសជប៉ុន (រូបថត៖ VNA) |
នាវេលាម៉ោង ៩ និង ៧ នាទី (ម៉ោងនៅវៀតណាម) ផ្កាយរណប NanoDragon របស់វៀតណាមបានផ្ដាច់ខ្លួនចេញពីកាំជ្រួច Epsilon លេខ ៥ (Epsilon-៥) ប្រកបដោយជោគជ័យ ហើយបានហោះហើរនៅលើអវកាសដោយខ្លួនឯង។ នេះជាផ្កាយរណបចុងក្រោយបង្អស់ដែលត្រូវបានបាញ់បង្ហោះទៅកានលំហដោយកាំជ្រួច។ នាវេលាម៉ោង១១ និង ៣០ នាទី ផ្កាយរណប NanoDragon បានហោះហើរឆ្លងកាត់ដែនអាកាសរបស់វៀតណាមជាលើកដំបូង។
NanoDragon គឺជាផ្កាយរណបដែលត្រូវបានសិក្សាស្រាវជ្រាវ រចនា និងផលិត ១០០ % នៅវៀតណាម។ នាបច្ចុប្បន្ននេះ មជ្ឈមណ្ឌលអវកាសវៀតណាមបានដាក់ឲ្យដំណើរការផ្ដាយរណបចំនួន ៣ នៅក្នុងលំហអាកាស ដោយគូសសញ្ញាសម្គាល់ពីជោគជ័យក្នុងការផលិត និងបាញ់បង្ហោះផ្កាយរណបតូចៗមួយចំនួន ដែលមានអត្ថន័យអំពីការបណ្តុះបណ្តាល និងការធ្វើតេស្តសាកល្បងបច្ចេកវិទ្យាក្នុងលំហអវកាស។ NanoDragon ត្រូវបានបង្កើតឡើងក្នុងគោលដៅអះអាងថា បច្ចេកវិទ្យាចង្កោមផ្សាយរណបខ្នាតមីក្រូតូចអាចទទួលបានសញ្ញាសម្គាល់អត្តសញ្ញាណដោយស្វ័យប្រវត្តិ (AIS) ពីកប៉ាល់ ហើយប្រើប្រាស់ក្នុងគោលបំណងតាមដាន ឃ្លាំមើលមធ្យោបាយនៅលើសមុទ្រ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការនេះជាថ្មីម្តងទៀតបានបញ្ជាក់ថា វៀតណាមអាចម្ចាស់ការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មអវកាសរបស់ខ្លួនឯង ដែលជាផ្នែក វិទ្យាសាស្ត្រថ្មីថ្មោង ប៉ុន្តែបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយបានបង្កើតមោទនភាពរបស់វៀតណាមផងដែរ៕