បំណងប្រាថ្នាសន្តិភាពពីឃុំ Son My
(VOVWORLD) - រឿងសម្លាប់រង្គាលដ៏សាហាវនាថ្ងៃទី ១៦ មីនា ឆ្នាំ ១៩៦៨ បានឆក់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់ចំនួន ៥០៤ នាក់ ក្នុងនោះភាគច្រើនជាមនុស្សចាស់ ស្ត្រី និងកុមារ។ ថ្ងៃទី ទី ១៧ ខែ បុស្ស ជារៀងរាល់ឆ្នាំបានក្លាយទៅជាថ្ងៃសែនខួបរួមរបស់អ្នកភូមិ Son My។
លោក Pham Cong មានអាយុជាង ៩០ ឆ្នាំ មកពីភូមិTu Cung ឃុំ Tinh Khe ទីក្រុង Quang Ngai។ រូបថត៖ VOV |
ថ្ងៃទី ១៦ មីនា គឺគម្រប់ខួបលើកទី ៥៥ (១៦ មីនា ឆ្នាំ ១៩៦៨ - ១៦ មីនា ឆ្នាំ ២០២៣) ជាថ្ងៃដែលកងទ័ពជើងគោកសហរដ្ឋអាមេរិកបានបង្ករឿងសម្លាប់រង្គាលដ៏សាហាវនៅភូមិ My Lai ឃុំ Son My ស្រុក Son Tinh ខេត្ត Quang Ngai (បច្ចុប្បន្នជាឃុំ Tinh Khe ទីក្រុង Quang Ngai)។ ពេលវេលាបានកន្លងផុតទៅហើយ ឃុំ Son My បានរស់រានមានជីវិតឡើងវិញ បិទបញ្ចប់ការឈឺចាប់ពីអតីតកាល ប្រជាជនឃុំ Son My បានឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។
រឿងសម្លាប់រង្គាលដ៏សាហាវនាថ្ងៃទី ១៦ មីនា ឆ្នាំ ១៩៦៨ បានឆក់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់ចំនួន ៥០៤ នាក់ ក្នុងនោះភាគច្រើនជាមនុស្សចាស់ ស្ត្រី និងកុមារ។ ថ្ងៃទី ទី ១៧ ខែ បុស្ស ជារៀងរាល់ឆ្នាំបានក្លាយទៅជាថ្ងៃសែនខួបរួមរបស់អ្នកភូមិ Son My។ លោក Pham Cong មានអាយុជាង ៩០ ឆ្នាំ មកពីភូមិTu Cung ឃុំ Tinh Khe ទីក្រុង Quang Ngai បានចែករំលែកថា៖ ត្រឹមតែមួយព្រឹក សាច់ញាតិចំនួន ៤ នាក់របស់លោករួមមាន៖ ឪពុក ប្រពន្ធ និងកូនពីរនាក់ត្រូវបានសម្លាប់៖ “ខ្ញុំតែងតែបួងសួងថា កុំឱ្យកើតមានការសម្លាប់រង្គាលដូច្នេះថែមទៀត ដើម្បីប្រជាជន និងក្រុមគ្រួសារនានាមានសេចក្ដីសុខ ជៀសវាងទុក្ខសោកវេទនាផងដែរ”។
ផ្ទះរបស់គ្រួសារមួយត្រូវបានដុតបំផ្លាញ។ រូបថត៖ VOV |
ជារៀងរាល់ឆ្នាំ នាថ្ងៃទី ១៦ ខែមីនា នៅមណ្ឌលភស្តុតាងនិទស្ស Son My ពិធីរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនស៊ីវិលស្លូតត្រង់ចំនួន ៥០៤ នាក់ ដែលត្រូវបានសម្លាប់ ហើយបួងសួងសុំឱ្យពិភពលោកមានសន្តិភាព លែងមានសង្គ្រាមតទៅទៀតបានប្រព្រឹត្តិទៅយ៉ាងអធិកអធម។ លោក Nguyen Tien Dung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Ngai បានឲ្យដឹងថា៖ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅហើយ Son My កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ឆ្ពោះទៅអនាគត់ រួមដៃគ្នាកសាងពិភពលោកសន្តិភាព៖ “នាពេលខាងមុខ យើងខ្ញុំនឹងបន្តលើកសោភ័ណ្ឌភាពស្រស់ស្អាតរបស់តំបន់ទាំងមូលជុំវិញ Son My ដើម្បីឃើញពីផ្ទាំងគំនូររស់រានមានជីវិតឡើងវិញរបស់ប្រជាជន Son My។ ទន្ទឹមនឹងនោះ យើងខ្ញុំរួមគ្នាថែរក្សារាល់តម្លៃប្រវត្តិសាស្ត្រពិសេសដែលមានស្រាប់របស់ Son My។ តាមនោះ រួមចំណែកប្រយុទ្ធប្រឆាំងសង្គ្រាម កសាងសន្តិភាពនៅលើពិភពលោកផងដែរ”៕