បណ្ដាខេត្តភាគកណ្ដាលវៀតណាម អនុវត្តយ៉ាងតឹងរឹងនូវអនុសាសន៍របស់ EC ក្នុងការនេសាទជលផល

(VOVWORLD) - អនុរដ្ឋមន្រ្តីលោក Phung Tien Duc បានស្នើឲ្យខេត្ត ក្រុងទាំងអស់បន្តអនុវត្តយ៉ាងតឹងរឹងនូវអនុសាសន៍របស់ EU ក៏ដូចជារាល់បទបញ្ញត្តិរបស់រដ្ឋាភិបាល និងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក្នុងការធ្វើអាជីវកម្ម និងនេសាទត្រីផងដែរ។
បណ្ដាខេត្តភាគកណ្ដាលវៀតណាម អនុវត្តយ៉ាងតឹងរឹងនូវអនុសាសន៍របស់ EC ក្នុងការនេសាទជលផល - ảnh 1ឧបករណ៍ឃ្លាំមើលដំណើររបស់នាវានេសាទត្រីនៅវៀតណាម 

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ក្រុមការងាររបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Phung Tien Duc បានអញ្ជើញចុះពិនិត្យការអនុវត្តបទបញ្ញត្តិស្ដីពីសកម្មភាពធ្វើអាជីវកម្ម នាសាទជលផល តាម អនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) នៅខេត្ត Quang Ngai  ខេត្ត Quang Nam  និងទីកក្រុង Da Nang។

នៅខេត្ត Quang Nam  ដើម្បីដកកាតលឿងរបស់ គណៈកម្មការអឺរ៉ុប (EC) ឲ្យបានឆាប់ៗនោះ ខេត្ត បានពង្រឹងការឃោសនា លើកកម្ពស់ការយល់ដឹងរបស់អ្នកនេសាទ អំពីការធ្វើអាជីវកម្មប្រកបដោយមានការទទួលខុសត្រូវ។ លោក Ngo Tan អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Quang Nam  បានឲ្យដឹងថា៖

“នាវាសេសាទត្រីនៅដែនសមុទ្រទាំងអស់ ដែលមានប្រវែងពី ១៥ ម៉ែត្រឡើងទៅ នឹងត្រូវ ដំឡើងឧបករណ៍ឃ្លាំមើលដំណើរ តាមការកំណត់នៃច្បាប់ជលផល និងអនុក្រឹតរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះ នាវានេសាទត្រីទាំងអស់របស់ខេត្ត Quang Nam  សុទ្ធតែត្រូវគោរពតាមតាមច្បាប់ចុះឈ្មោះ អាជ្ញាប័ណ្ណនេសាទ ចុះឈ្មោះនាវិក និងធ្វើរបាយការណ៍កំណត់ហេតុនេសាទត្រីផងដែរ”។

នៅក្នុងជំនួបជាមួយក្រុមការងារក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនាថ្ងៃទី ១៥ខែកុម្ភៈ ថ្នាក់ដឹកនាំខេត្ត Da Nang បានឲ្យដឹងថា ខេត្ត បានខិតខំប្រឹងប្រែងអនុវត្តន៍រាល់ការកំណត់អំពីសកម្មផាពធ្វើអាជីវកម្ម នេសាទជលផល។

នៅក្នុងជំនួបទាំងនេះ អនុរដ្ឋមន្រ្តីលោក Phung Tien Duc បានស្នើឲ្យខេត្ត ក្រុងទាំងអស់បន្តអនុវត្តយ៉ាងតឹងរឹងនូវអនុសាសន៍របស់ EU ក៏ដូចជារាល់បទបញ្ញត្តិរបស់រដ្ឋាភិបាល និងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក្នុងការធ្វើអាជីវកម្ម និងនេសាទត្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ