បណ្ដាគ្រឹស្តសាសនិករួមដៃការពារសន្តិសុខនៃមាតុប្រទេស

បណ្ដាគ្រឹស្តសាសនិករួមដៃការពារសន្តិសុខនៃមាតុប្រទេស - ảnh 1
បណ្ដាគ្រឹស្តសាសនិករួមដៃការពារសន្តិសុខនៃមាតុប្រទេស (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៦សីហានៅខេត្ត Nam Dinh ភាគខាងជើងវៀតណាម
ក្រសួង​នគរបាល​វៀត​ណាម​បានរៀបចំសន្និសីទទូទាំងប្រទេសបូកសរុបរយៈ
ពេល២០ឆ្នាំអនុវត្ត​សារាចរណ៍​អំពីចលនាមហាជនការពារសន្តិសុខនៃមាតុ​ប្រទេស
ក្នុងដំណាក់កាល​១៩៩៤-២០១៤។ នៅសន្និសីទ បណ្ដាដំណាងបានប្រមូលផ្ដុំស្រាវ
ជ្រាវរបាយការណ៍បូកសរុបរយៈពេល២០ឆ្នាំនិងជួបប្រាស្រ័យជាមួយគំរូជឿនលឿន
ផ្លាស់ប្តូរបទពិសោធន៍របៀបធ្វើល្អក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខនៃ
មាតុប្រទេសក្នុងគ្រឹស្តសាសនិក។ បុព្វជិក Nguyen Duc Giang នៅប៉ាហ្វាស់ Bui Chu
ខេត្ត Nam Dinh បានចែក​រំលែក​ថា៖

“យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់ការអប់រំយុវជនកុមារជំទង់រស់នៅដើម្បី
សហគមន៍ អប់រំ​មនុស្សស្រឡាញ់មនុស្ស។ ចំពោះប្អូនៗតូចៗត្រូវ​មាន​ការអប់រំ
ថែទាំរបស់ឪពុកម្ដាយគ្រូបង្រៀនក្នុងសាលានិងក្នុងវិហារកាតូលិក។”

        ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន
ស្នើរ រដ្ឋ​អំណាចដំបន់ជ្រួតជ្រាបនិងអនុវត្ត​ដ៏​ម៉ត់ចត់ការផ្ដួចផ្ដើមគំនិតរបស់បក្សគោល
​នយោបាយ​ច្បាប់របស់រដ្ឋអំពីការងារសាសនា​និងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់
​នៅ​ដំបន់​ជនរួមជាតិកាន់សាសនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ