បណ្ដាដៃគូអភិវឌ្ឍន៍សន្យាបន្តគាំទ្រវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍

បណ្ដាដៃគូអភិវឌ្ឍន៍សន្យាបន្តគាំទ្រវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ - ảnh 1
វេទិកាដៃគូអភិវឌ្ឍន៍វៀតណាម ២០១៤

(VOV)_នាព្រឹកថ្ងៃទី៥ ធ្នូ នៅទីក្រុងហាណូយ ក្រសួងផែនការនិង​វិនិយោគវៀត
ណាម បានរួមសហការជាមួយធនាគារពិភពលោកប្រចាំ​នៅវៀតណាម បានរៀបចំ
វេទិកាដៃគូអភិវឌ្ឍន៍វៀតណាម ២០១៤ ដោយ​ប្រធានបទ៖ កែទម្រង់ច្បាប់ បង្កើន
សមត្ថភាពម្ចាស់ការ និងកម្លាំងប្រកួត​ប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀតណាម។ វេទិ
កាបានប្រមូលផ្តុំទៅលើបញ្ហាស្នូលចំនួន២ ៖ កែទម្រង់របបសេដ្ឋកិច្ចទីផ្សារ និងអភិ
វឌ្ឍន៍មណ្ឌល​សេដ្ឋកិច្ច​ឯកជនក្នុងប្រទេស។

          ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
ជូនដំណឹងជាមួយដៃគូនានា អំពីស្ថានភាពសេដ្ឋកិច្ចសង្គម​របស់វៀតណាម ក្នុងឆ្នាំ
 ២០១៤ ។ស្ដីពីគោលដៅ ភារកិច្ចក្នុងឆ្នាំ ២០១៥ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានអោយដឹងថា៖ រដ្ឋាភិបាលវៀត​ណាមនឹងប្រមូលផ្តុំអនុវត្តភារកិច្ច គោលដៅទូ
ទៅចំនួន៦ ដែលក្នុងនោះមានការបន្តបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការ
រៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្ទេរប្តូររូបសណ្ឋានកំណើន លើក
កំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច …លៗ  នាយករដ្ឋមន្ត្រី Nguyen
 Tan Dung បានសង្កត់ធ្ងន់ថា៖

          “ វៀតណាមប្រមូលផ្តុំធ្វើសុក្រិតនីតិរដ្ឋ ​ខឿនសេដ្ឋកិច្ចទីផ្សារ ​ធានា​សិទ្ធិសេរី
ភាព ប្រជាធិបតេយ្យ របស់ប្រជាជនតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ​ប្រមូល​ផ្តុំនិង
ប្រើប្រាស់គ្រប់ប្រភពកម្លាំងប្រកបដោយប្រសិទ្ធិភាពខ្ពស់ កែ​ទម្រង់យ៉ាងខ្លាំងបែប
បទរដ្ឋបាល កែលំអរបរិយាកាសអាជីវកម្មដើម្បីបង្ក​លក្ខណះងាយស្រួលសំរាប់ប្រ
ជាជននិងអង្គភាពអាជីវកម្មអភិវឌ្ឍន៍​ផលិតកម្ម អាជីវកម្ម…លៗ”

          ដោយតួនាទីធ្វើអធិបតីវេទិកាលើកនេះ លោកស្រី Victoria Kwakwa នាយិកា
ជាតិធនាគារពិភពលោក ( WB) ប្រចាំនៅវៀតណាម បានចាត់ទុក​ថា៖​ វៀតណាម
បានខំប្រឹងប្រែងយ៉ាងច្រើន និងប្តេជ្ញាកែលំអរ​​បរិយាកាសវិនិយោគ ហើយវៀតណាម
បានក្លាយទៅជាប្រទេសមានល្បឿនកំណើន GDP ចំពោះមនុស្សម្នាក់លឿនទី២ 
លើពិភពលោក ក្នុងអំឡុងឆ្នាំកន្លងទៅ។ បណ្ដាសញ្ញា​ដំបូងបានសរអោយឃើញ
ថា៖​វៀតណាមទទួលបានកំណើននៅផ្នែកសេដ្ឋកិច្ចជាច្រើន។ លោកស្រី Victoria
Kwakwa ក៏បានអោយដឹងថា៖ WB និងបណ្ដាដៃគូអភិវឌ្ឍន៍របស់​វៀតណាមសន្យា
ជាមួយ​ដៃគូអភិវឌញឍន៍ផ្សេងៗ ជានិច្ចកាលប្រកៀកស្មា​ជា​មួយរដ្ឋាភិបាលវៀត
ណាម ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ផ្សេងៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ