|
ម៉ោងផែនដីឆ្នាំនេះមានសារ “ចូរធ្វើសកម្មភាពដើម្បីផែនដីបន្ថែមពណ៌បៃតង”។ (VOV) |
Vovworld-នាយប់ថ្ងៃទី២៩មិនា ខេត្តក្រុងចំនួន៦៣របស់វៀតណាមនឹងរួមជាមួយពិភពលោកធ្វើសកម្មភាពក្នុងម៉ោងផែនដី ជាមួយសកម្មភាពជាច្រើនសំដៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភពថាមពលនិងការពារបរិស្ថានចំពោះបំរែបំរួលអាកាសធាតុ។
ម៉ោងផែនដីឆ្នាំនេះមានសារ “ចូរធ្វើសកម្មភាពដើម្បីផែនដីបន្ថែមពណ៌
បៃតង”។ នេះជាលើកទី៨ហើយដែលយុទ្ធនាការនេះត្រូវបានរៀបចំលើពិភព
លោកនិងលើកទី៦នៅវៀតណាម។
តាមក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម អង្គភាពរៀបចំពិធីបិទភ្លើង
ជួយជ្រោមជ្រែងយុទ្ធនាការនឹងបានផ្សាយបន្តផ្ទាល់ពីម៉ោង២០ដល់ម៉ោង២១
និង៣០នាទីនៅទីលានបដិវត្តខែសីហា(ទីក្រុងហាណូយ)។ ស្ពានទូរទស្សន៍មួយ
ក៏ត្រូវបានបង្កើតនៅទីក្រុងហូជីមិញផងដែរ។
នៅខេត្ត Nghe An និស្សិតមហាវិទ្យាល័យសេដ្ឋកិច្ច Nghe An បានសកម្មត្រៀមរៀបចំចូលរួមម៉ោងផែនដីនាយប់ថ្ងៃទី២៩មិនា។ និស្សិត Nguyen Thanh
Hien បានឲ្យដឹងថា៖
“ខ្ញុំនិងមិត្តនិស្សិតបានរួមគ្នាត្រៀមទៀន ប៉ាណូដើម្បីចូលរួមសកម្មភាព
ដង្ហែក្បួនជួយជ្រោមជ្រែងម៉ោងផែនដី។ យើងខ្ញុំចង់ឲ្យតាមរយៈសកម្មភាព
សំដៅលើកកំពស់ការយល់ដឹងរបស់ជនគ្រប់រូបអំពីសន្សំសំចៃអគ្គិសនី សន្សំ
សំចៃថាមពល៕”