“បណ្ដាទិវាវប្បធម៌ Tay Nguyen នៅទីក្រុងហាណូយលើកទី ២”

សិប្បករ សិលក្បៈករ ចំនួនជាង ៣០០ នាក់ មកពីខេត្ត Dak Lak ខេត្ត Kontum ខេត្ត Gia Lai
ខេត្ត Dak Nong ខេត្ត Lam Dong (វៀតណាម) បានចូលរួម “បណ្ដាទិវាវប្បធម៌ Tay Nguyen នៅទីក្រុងហាណូយ លើកទី ២” ដែលបានបើកនាយប់ថ្ងៃទី ២៨ សីហា នៅទីក្រុង
ហាណូយ។ ដោយប្រធានបទ “អត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់ Tay Nguyen” សកម្មភាពវប្បធម៍ជាច្រើនត្រូវបានប្រព្រឹត្តទៅ ដូចជា៖ ការតាំងពិព័រណ៍ ផ្សារណាត់
សិក្ខាសាលា កម្មវិធីសិល្បៈ។ ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍ កីឡានិងទេសចរណ៍វៀតណាម Ho Anh Tuan បានសង្កត់ធ្ងន់ថា៖
“Tay Nguyen វិសេសវិសាលដែលត្រូវបានស្គាល់ដោយកំណាព្យតូរ្យតន្រីសព្វថ្ងៃមាន
ឱកាសបង្កើតឡើងវិញនៅរដ្ឋធានីហាណូយ។  ដោយមោនសញ្ចេតនារបស់ប្រជាជន រដ្ឋធានីនិងប្រទេសទាំងមូលសំរាប់ Tay Nguyen យើងខ្ញុំសង្ឃឹមថា៖ បណ្ដាទិវាវប្បធម៍
Tay Nguyen នៅទីក្រុងហាណូយនឹងជួយយល់អំពីមនោសញ្ចេតនា តំលៃវប្បធម៍របស់
Tay Nguyen ថែមទៀត ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ Tay Nguyen និង
ទីក្រុងហាណូយ។” ព្រឹត្តិការនេះនឹងប្រព្រឹត្តតៅដល់ថ្ងៃទី ២ កញ្ញា៕
“បណ្ដាទិវាវប្បធម៌ Tay Nguyen នៅទីក្រុងហាណូយលើកទី ២” - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ