បណ្ដាប្រទេសអាស៊ាននឹងបង្កើនសាមគ្គីភាពនិងការតភ្ជាប់ក្នុងប្លុក

(VOV)_បណ្ដាប្រទេសអាស៊ាន បានអះអាង ថា នឹងបង្កើនសាមគ្គីភាព និង ការតភ្ជាប់ 
ក្នុងប្លុក ដើម្បីធានាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះមាន
វិស័យសន្តិសុខ ​និងសុវត្ថិភាព នាវាចរណ៍។ ឆ្លើយតបសម្ភាសន៍ របស់អ្នកយកព័ត៍មាន  នៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Pham
Quang Vinh ប្រធានគណះប្រតិភូវៀតណាម ប្រចាំនៅ មហាសន្និបាត អង្គការសហ ប្រជាជាតិ លើកទី ៦៧ បានអោយដឹងថា៖​នេះគឺជាការស្រុះចិត្តគំនិតមួយ ក្នុងចំណោម
ការ​ស្រុះចិត្តគំនិតដែលទើបនឹងទទួលបាន រវាងរដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេស អាស៊ាន នៅកិច្ចប្រជុំពិភាក្សារួម នៃ មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី  ៦៧ ដែលទើបនឹងបានប្រព្រឹត្តទៅ នៅ New York អាមេរិក។ ស្ដីអំពីការត្រៀមរៀបចំ  សមរាប់បណ្ដាសន្និសីទជាន់ខ្ពស់ អាស៊ាន នាខែធ្នូ ​ខាងមុខនេះ នៅកម្ពុជា  បណ្ដារដ្ឋ
មន្ត្រីការ បរទេស បានសង្កត់ធ្ងន់ថា៖ត្រូវបង្កើនសាមគ្គីភាព ក្នុងសហគមន៍អាស៊ាន និង
 បង្កើន ការតភ្ជាប់ ក្នុងអាស៊ាន ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន  ជាមួយដៃគូនានា។ ​ ពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការ សំដៅ កសាងបរិយា
កាស មួយប្រកបដោយសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងដោះស្រាយរាល់ការលំបាក សាកល្បងដែល​កំពុងជោទមានឡើង។​  អនុរដ្ឋមន្ត្រីការបរទេស​Pham Quang Vinh  បានអោយដឹងថា៖ 

“ប្រទេសអាស៊ានទាំងឡាយសុទ្ធតែសង្កត់ធ្ងនដល់ ការពង្រីកថែមទៀត តួនាទីជាស្នូល
 ជួរមុខ របស់ខ្លួន ក្នុងការធានាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ
ក្នុងតំបន់ ដែលក្នុងនោះមានការធានាសន្តិភាព ​ស្ថិរភាព និងសន្តិសុខ សុវត្ថិភាពនាវា
ចរណ៍​។ ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត ប្រទេសនានា ក៏សង្កត់ធ្ងន់​នូវគោល
ការណ៍ដែល​ត្រូវអនុវត្តគ្រប់គ្រាន់ សេចក្ដីថ្លែងការណ៍ ស្ដីអំពី​ក្រមប្រតិបត្តិ​សម្រាប់​ភាគី
នានា នៅសមុទ្រខាងកើត (DOC) ដោះស្រាយរាល់ការជំលោះ ​និង​គោរពអនុសញ្ញា អង្គ
ការ សហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ​ពិសេសគឺ គាំទ្រ សេចក្ដីប្រកាស​ ៦ខ  របស់
អាស៊ាន  ស្ដីអំពីបញ្ហាសមុទ្រខាងកើត និងដំណើការចរចារយ៉ាងឆាប់ៗអំពី ក្រម​សិលធម៌ នៃបញ្ហាសមុ្រទខាងកើត។”

បណ្ដាប្រទេសអាស៊ាននឹងបង្កើនសាមគ្គីភាពនិងការតភ្ជាប់ក្នុងប្លុក  - ảnh 1
បណ្ដាប្រទេសអាស៊ាននឹងបង្កើនសាមគ្គីភាពនិងការតភ្ជាប់ក្នុងប្លុក (http://soha.vn)

វាយតំលៃចំពោះប្រធានបទនៃការពិភាក្សារួម​របស់មហាសន្និបាត អ.ស.ប.​ លើក នេះ គឺ “ការដោះស្រាយរាល់ជំលោះអន្តរជាតិដោយសន្តិវិធី” អនុរដ្ឋមន្ត្រី ការបរទេស Pham 

Quang Vinh បានលើកច្បាស់ថា៖

“តាមទស្សនៈវិស័យរបស់វៀតណាម ទី​ ១ គឺ៖ ខឿនសន្តិភាពរឹងមាំមួយ​ ដោយ
ផ្អែកទៅ​លើច្បាប់អន្តរជាតិ។ ទី ២ គឺ៖ ប្រទេសនានាត្រូវកសាងខឿនវប្បធម៍  សន្តិភាព  និងយោគយល់។ ទី ៣ គឺ ៖  បណ្ដាប្រទេសត្រូវ​ដោះស្រាយរាល់​ជំលោះដោយសន្តិ វិធីដែលត្រូវបាន កំណត់ក្នុងច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ