បណ្ដាសកម្មភាពក្នុងឱកាសទិវាគ្រួសារវៀតណាម

(VOVWORLD) - ក្នុងឱកាសទិវាគ្រួសារវៀតណាម ថ្ងៃទី២៨មិថុនា សកម្មភាពជាច្រើនបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស វៀតណាម។
បណ្ដាសកម្មភាពក្នុងឱកាសទិវាគ្រួសារវៀតណាម - ảnh 1 បណ្ដាសកម្មភាពក្នុងឱកាសទិវាគ្រួសារវៀតណាម

 ក្នុងឱកាសទិវាគ្រួសារវៀតណាម ថ្ងៃទី២៨មិថុនា សកម្មភាពជាច្រើនបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស វៀតណាម។

នាព្រឹកថ្ងៃទី២៨មិថុនា មន្ទីរអប់រំនិងបណ្ដុះបណ្ដាលហាណូយ បានរៀបចំពិធីលើកតម្កើងគំរូគ្រួសារគ្រូបង្រៀនចំនួន៤៥។ នេះជាបណ្ដាគ្រួបង្រៀនឆ្នើម មានសមត្ថភាព ជំនាញឯកទេសខ្ពស់ និងដណ្ដើមបានស្នាដៃជាច្រើនក្នុងការងារ ដើរតួនាទីសំខាន់ក្នុងការកសាងគ្រួសារសុភមង្គល។លោកគ្រូ Mai Hoang Anh ជាគំរូមួយក្នុងចំណោមគំរូចំនួន៤៥ដែលបានលើកតម្កើងលើកនេះ បានចែករំលែកថា៖

        “ខ្ញុំជានិច្ចកាលគិតថា៖ខ្លួនត្រូវខំប្រឹងប្រែងសិក្សារៀនសូត្រថែមទៀត ពីជំនាន់មុនៗ ហើយបន្តស្ថាបនាដើម្បីគ្រួសារសុភមង្គល និងអភិវឌ្ឍន៍ ជោគជ័យថែមទៀត។ ក្នុងគ្រួសារត្រូវពិភាក្សាជាមួយគ្នាដើម្បីនាំចេញដំណោះស្រាយល្អបំផុត។”

        គណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានរៀបចំជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម លើកសរសើរ “ គ្រួសារវប្បធម៌-មនុស្សល្អ ការងារល្អ”…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ