បណ្ដាសកម្មភាពឆ្ពោះទៅសមុទ្រនិងកោះវៀតណាម ឆ្នាំ ២០១៣

​​​​​​​​​​​​​​​

បណ្ដាសកម្មភាពឆ្ពោះទៅសមុទ្រនិងកោះវៀតណាម ឆ្នាំ ២០១៣ - ảnh 1
ពិធីមិទ្ទិញ ជួយជ្រោមជ្រែងទិវាមហា​សគរពិភពលោក​ថ្ងៃទី ៨ មិថុនា 
(រូបថត​VNA)

(VOV)_នាព្រឹកថ្ងៃទី ៨មិថុនា ពិធីមិទ្ទិញ ជួយជ្រោមជ្រែងទិវាមហា​សគរពិភព
លោក​ថ្ងៃទី ៨ មិថុនា និងសប្ដាហ៍ពិធីបុណ្យ សមុទ្រនិងកោះវៀត​ណាមឆ្នាំ ២០១៣  ត្រូវបានប្រព្រឹត្តទៅ នៅខេត្ត Ha Tinh (ភាគ​កណ្ដាល​វៀតណាម)។នេះគឺជាព្រឹត្តិ
ការណ៍ ​ប្រចាំឆ្នាំ ដោយមានទ្រងទ្រាយធំ ​ថ្នាក់ជាតិ។ ដោយប្រធានបទ÷រួមដៃដើម្បី
សមុទ្រ  កោះមាតុប្រទេស ​សប្ដាហ៍ សមុទ្រនិងកោះវៀតណាមឆ្នាំ ២០១៣នេះ ឆ្ពោះ
ទៅគោលដៅ​លើក​កំពស់ចំណេះដឹងអំពីទីតាំង តួនាទីដ៏សែនសំខាន់របស់សមុទ្រ​
 កោះ​ ក្នុងបុព្វហេតុផ្លាស់ប្តូរសេដ្ឋកិច្ច សង្គម សន្តិសុខ និងសន្តិភាព។​ថ្លែងមតិ​នៅ​ទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានសង្កត់ធ្ងន់ថា÷

  “ យើងត្រូវបន្តកសាង និងសុក្រិដ្ឋប្រព័ន្ធយន្តការគោលនយោបាយ​ព្រមៗគ្នា 
អំពីសមុទ្រ។​បង្កើនការគ្រប់គ្រង អាជិវកម្មប្រកបដោយមានប្រសិទ្ធិ​ភាព​ប្រភពធ​​នធានបរិស្ថានសមុទ្រ ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានា​សន្តិសុខប្រ
ទេសជាតិ  និងផលប្រយោជន៍របស់ប្រជាជន។”

ក្នុងក្របខ័ណ្ឌ សប្ដាហ៍សមុទ្រនិងកោះវៀតណាមឆ្នាំ ២០១៣ នៅមានវាទិកា
ពាណិជ្ជសញ្ញាវៀតណាម លើកទី ៥ វេទិកាសេដ្ឋកិច្ចសមុទ្រវៀតណាម លើកទី ៤។

          ជួយជ្រៀមជ្រែង សប្ដាហ៍សមុទ្រនិងកោះវៀតណាមឆ្នាំ នាព្រឹក​ថ្ងៃ​ទី ៨ មិថុនា  វិទ្យុសម្លេងវៀតណាមបានផ្សាយកម្មវិធីពិសេស ស្ដីពីបណ្ដា​ព័ត៍មានចំពោះសមុទ្រ
 ឧត្តមភាព របស់សមុទ្រវៀតណាម អធិប្បតេយ្យភាពអំពិសមុទ្រនិងកោះវៀតណាម 
…។ល។

មុននោះ ​នាយប់ថ្ងៃទី ៧ មិថុនា ស្ពានទូរទស្សន៍ ÷​សមុទ្រ និងកោះ​របស់យើង 
ដោយ ស្ថានីយ៍ទូរទស្សន៍វៀតណាមរៀបចំឡើង បានលុបបំបាត់បរិយាកាស តភ្ជាប់ ហាណូយនិងTruong Sa។ កម្មវិធីនេះរួមមាន÷​សកម្ម​ភាព​ជួបប្រាស្រ័យវប្បធម៌ បទ
យកការណ៍ Clip រូបភាព…។ល។ យុទ្ធជនមួយ​នាក់នៅលើកោះ បានសំណេះសំ
ណាលថា÷

“ ខ្ញុំសប្បាយរីករាយណាស់ ដោយរង់ចាំកម្មវិធីនេះបានជាង២​ខែ​ហើយ​។ ​​​​ខ្ញុំមោទនភាពជាយុទ្ធជនលើកោះ Truong Sa នេះ៕”  ​

បណ្ដាសកម្មភាពឆ្ពោះទៅសមុទ្រនិងកោះវៀតណាម ឆ្នាំ ២០១៣ - ảnh 2
ស្ពានទូរទស្សន៍ ÷​សមុទ្រ និងកោះ​របស់យើង(vtv.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ