បណ្ដាសកម្មភាពជួយជ្រោមជ្រែង”សប្ដាហ៍សមុទ្រនិងកោះវៀតណាម”ឆ្នាំ២០១៧

(VOVWORLD) -នាថ្ងៃទី១មិថុនា នៅឆ្នេរសមុទ្រ Cua Tung ស្រុក Vinh Linh ខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីមិទ្ធិញជួយជ្រោមជ្រែងទិវាមហាសាគរ (ថ្ងៃទី៨មិថុនា)  និង” សប្ដាហ៍កោះសមុទ្រវៀតណាម ឆ្នាំ២០១៧” និងបើកការតាំងពិព័រណ៌ចល័តផែនទី តាំងបង្ហាញវត្ថុប្រវត្តិសាស្ត្រ “ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”
បណ្ដាសកម្មភាពជួយជ្រោមជ្រែង”សប្ដាហ៍សមុទ្រនិងកោះវៀតណាម”ឆ្នាំ២០១៧ - ảnh 1 បណ្ដាសកម្មភាពជួយជ្រោមជ្រែង”សប្ដាហ៍សមុទ្រនិងកោះវៀតណាម”ឆ្នាំ២០១៧

នាថ្ងៃទី១មិថុនា នៅឆ្នេរសមុទ្រ Cua Tung ស្រុក Vinh Linh ខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីមិទ្ធិញជួយជ្រោមជ្រែងទិវាមហាសាគរ (ថ្ងៃទី៨មិថុនា) និង” សប្ដាហ៍កោះសមុទ្រវៀតណាម ឆ្នាំ២០១៧” និងបើកការតាំងពិព័រណ៌ចល័តផែនទី តាំងបង្ហាញវត្ថុប្រវត្តិសាស្ត្រ “ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ” ។ ក្នុងសប្ដាហ៍កោះសមុទ្រវៀតណាម ឆ្នាំ២០១៧ ខេត្ត Quang Tri បានស្នើអោយស្ថាប័នគ្រប់ជាន់ថ្នាក់និងតំបន់ត្រូវបន្តការងារឃោសនា ផ្សព្វផ្សាយអំពីគោលមាគា៍ គោលការណ៍  ទស្សនះ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ អំពីបញ្ហាសមុទ្រ កោះ ជំរុញខ្លាំងការងារផ្សព្វផ្សាយអំពីមូលដ្ឋាន ភស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្តិ អះអាងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa, Truong Sa។ ថ្លែងមតិនៅទីនេះ លោក Ha Sy Dong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានលើកច្បាស់ថា៖ 

          “ សប្ដាហ៍កោះសមុទ្រវៀតណាម ដោយប្រធានបទដើម្បីអនាគត របស់យើង មានអត្ថន័យដ៏សំខាន់ ដោយមានគោលបំណងអោយមនុស្សគ្រប់រូបត្រូវរួមដៃ ការពារបរិស្ថានសមុទ្រ មានការទទួលខុសត្រូវថែមទៀត ក្នុងការសម្អាតសមុទ្រ កុំដើម្បីផលប្រយោជន៍ខាងសេដ្ឋកិច្ច ហើយបំផ្លាញ់បរិស្ថានសមុទ្រ។ ឃោសនាយ៉ាងជ្រាលជ្រៅនិងទូលំទូលាយសំរាប់ប្រជាជនគ្រប់ស្រទាប់ អំពីភូមិសាស្ត្រ តួនាទី សក្ដានុភាព របស់សមុទ្រ កោះវៀតណាម ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ