បណ្ដាសកម្មភាពថែទាំបុណ្យតេតសំរាប់ពលករនិងបណ្ដាមុខសញ្ញាគោលនយោបាយ
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ មករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានទៅសាកសួរសុខទុកនិងជូនពរចូលឆ្នាំថ្មីប្រពៃណីបណ្ដាកម្មាភិបាលយុទ្ធជននិងប្រជាជនដែលកំពុងរស់នៅនិងធ្វើការនៅស្រុក Dakrong ខេត្ត Quang Tri ភាគកណ្ដាលវៀតណាម ក្នុងឱកាសបុណ្យតេត ២០២០។
បណ្ដាសកម្មភាពថែទាំបុណ្យតេតសំរាប់ពលករនិងបណ្ដាមុខសញ្ញាគោលនយោបាយ |
(VOVworld) – នាព្រឹកថ្ងៃទី ១២ មករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានទៅសាកសួរសុខទុកនិងជូនពរចូលឆ្នាំថ្មីប្រពៃណីបណ្ដាកម្មាភិបាលយុទ្ធជននិងប្រជាជនដែលកំពុងរស់នៅនិងធ្វើការនៅស្រុក Dakrong ខេត្ត Quang Tri ភាគកណ្ដាលវៀតណាម ក្នុងឱកាសបុណ្យតេត ២០២០។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖
«ចំពោះគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ទោះបីជា អំណោយទាំងនេះតិចតូចក្តី ប៉ុន្តែ នេះជាទឹកចិត្តរបស់សហគមន៍ចំពោះបណ្ដាគ្រួសារ ចំពោះជនរួមជាតិដើម្បីរួមចំណែកសុភមង្គលក្នុងបុណ្យតេតប្រពៃណីរបស់ប្រជាជាតិ។ ហើយរួមចំណែកលើកទឹកចិត្តជនរួមជាតិ កម្មាភិបាល យុទ្ធជន ដែលកំពុង អនុវត្តភារកិច្ចការពារខ្សែព្រំដែនរបស់ប្រទេសជាតិថ្ងៃនិងយប់។»
នាថ្ងៃដ៏ដែល គណៈកម្មាធិការយុវជនទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានរៀបចំពិធីប្រគល់អំណោយបុណ្យតេតចំនួន ១០០ កញ្ចប់សំរាប់កុមារាកុមារីក្រីក្រក្នុងទីក្រុង ផងដែរ៕