បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍​ទិវានារីវៀតណាម

(VOV)_គណះកម្មាធិការជាតិ ដើម្បី ការអភិវឌ្ឍន៍ របស់នារីវៀតណាម នាថ្ងៃទី ២០
 តុលា បានរៀបចំការជួបសន្ទនាជាន់ខ្ពស់ ពិភាក្សា អំពីបណ្ដាដំណោះស្រាយ លើកកំ
ពស់គុណភាព ប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍន៍ របស់នារី នៅវៀតណាម។ ថ្លែងមតិនៅ
ទីនេះ  អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

          “ លទ្ធផលនៃការអនុវត្តសមភាពភេទ នៅវៀតណាម ត្រូវបាន ឈរលំដាប់​ថ្នាក់
ខ្ពស់ ជាងប្រទេសផ្សេងៗ ដែលមានកំរិតអភិវឌ្ឍន៍ និងចំណូលដូចគ្នា។ ​វៀត ណាម  ជាប្រទេសដែលបានលុបបំបាត់ចោល​ គំលាតអំពីភេទលឿនបំផុត​ក្នុងរយះពេល  ២០ឆ្នាំ កន្លងទៅ នៅអាស៊ីអាគ្នេយ៍។ ជាមួយ គោលនយោបាយ​ របស់បក្ស រដ្ឋ និងការ ខំប្រឹងប្រែង របស់ខ្លួន នារីវៀតណាម បានឆ្លង់កាត់​លើរាល់ការលំបាក លើវិស័យជា
ច្រើន។”
          មុននោះ នាយប់ថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ ​​បានប្រព្រឹត្តទៅ ​ពិធី​ប្រគល់

ជូន រង្វាន់ នារីវៀតណាម ឆ្នាំ ២០១២ ចំពោះ សមូលហភាព ចំនួន ៦ និង​បុគ្គលចំនួន ១០  ដែលមានស្នាដៃឆ្នើមពិសេស ក្នុងការរួមវិភាគទានអោយប្រទេសជាតិ និង ចលនានារី
វៀតណាម៕

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍​ទិវានារីវៀតណាម - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវា​នារីវៀតណាម(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ