បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបរិស្ថានពិភពលោក ២០១៣
(VOV)_នាថ្ងៃទី៥ មិថុនា ទិវា រំលឹកខួបអនុស្សាវរីយ៍បរិស្ថានពិភពលោក ២០១៣ដោយប្រធានបទ÷ចូរគិតអំពីបរិស្ថានមុនពេលប្រើប្រាស់ម្ហូបអាហារនៅតំបន់ជាច្រើន របស់វៀតណាមបានរៀបចំសកម្មភាពនានា ដើម្បីក្រើនរំលឹកប្រជាជនត្រូវយកចិត្ត
ទុកដាក់ជ្រើសរើស និងប្រើប្រាស់ម្ហូបអាហារដែលជះឥទ្ធិពលទៅដល់បរិស្ថាន និង
ចូល រួមបណ្ដាសកម្មភាពការពារបរិស្ថាន។ នៅមណ្ឌលទេសចរណ៍ Bai Chay សមា ជិកសម្ព័ន្ធសមាគមយុវជន កម្មាភិបាលកម្មករចំនួនជាង៧០០នាក់ នៃបណ្ដាស្ថាប័ន អង្គការនៅលើភូមិសាស្ត្រទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានចូលរួមពិធីបំផុស ទិវាបរិស្ថានពិភពលោក ២០១៣ ។ លោក Hoang Danh Son អនុប្រធាន មន្ទីរធនធាននិងបរិស្ថានខេត្ត Quang Ninh បានអោយដឹងថា÷
“ ក្រៅពីការរៀបចំសហការយ៉ាងល្អជាមួយតំបន់ផ្សេងៗ រៀបចំពិធីមិទ្ទិញតាម ផែនការរបស់ខេត្តគឺមន្ទីក៏បានរៀបចំសិក្ខាសាលាដើម្បីលាតត្រដាងអនុវត្ត សេចក្ដី សម្រេចចិត្តលេឋ ០២ របស់រដ្ឋាភិបាល អំពីការទប់ទល់នឹងឧបទេរហេតុហៀប្រេង
សំរាប់អង្គភាពអាជីវកម្មនានាផងដែរ។”
នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បាន
ប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ ទិវាបរិស្ថានពិភពលោក ដោយប្រធានបទ÷ ចូរគិតអំពីបរិស្ថានមុនពេលប្រើប្រាស់ម្ហូបអាហារ។ ថ្លែងមតិនៅទីនេះ ឧប នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា÷
“ នៅវៀតណាមយើងកំពុងប្រឈមមុខនឹងការលំបាកសាក់ល្បងជាច្រើននិងការបំពុលបរិស្ថានដោយមនុស្សបណ្ដាលឡើង។ កាក់សំណល់នៅជនបទ
ចំនួនជាង ៦០% កាក់សំណល់នៅទីក្រុងចំនូន ១៦% មិនទាន់បានប្រមូលផ្តុំ សំ
អាត។ ស្ថានភាពបំពុលបរិស្ថានដូច្នេះ ត្រូវបានជំនះពុះពារជាជំហានៗ ដើម្បីបរិ ស្ថានរស់នៅ នាបច្ចុប្បន្នរបស់យើង និងជំនាន់ក្រោយៗ បានល្អប្រសើរជាង។”
|
ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ ទិវាបរិស្ថានពិភពលោក(TTXVN) |
នៅទីក្រុង Hai Phong គណះកម្មាធិការរណះសិរ្យមាតុភូមិវៀតណាម សហ ការជាមួយមន្ទីធនធាននិងបរិស្ថាន បានរៀបចំបណ្ដាសកម្មភាព អំពាវនាវសហ
គមន៍ទាំងឡាយចូលរួម ការទប់ទល់នឹងការបំរែបំរួលអាកាសធាតុ ការពារបរិ
ស្ថាន។
នៅខេត្ត Nghe An ( ភាគកណ្ដាលវៀតណាម) រួមជាមួយការប្រមូលផ្តុំប្រជា ជនគ្រប់ស្រទាប់ធ្វើអនាម័យបរិស្ថាន ប្រមូលផ្តុំសំរាម …។ល។