បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PHU
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PHU(baomoi.com) |
(VOV)_នាព្រឹកថ្ងៃទី ៥ ឧសភា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខាសា
លា អន្តរជាតិ ដោយប្រធានបទ៖ ជ័យជំនះ Dien Bien Phu កម្លាំងពលំវៀតណាម និង
ទំហំសម័យ ។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យបណ្ឌិតNguyen Xuan Thang នាយក
បណ្ឌិត សភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម បានសង្កត់ធ្ងន់៖ ការស្រាវជ្រាវ បំភ្លឺ
មូលហេតុ នៃជ័យជំនះ អត្ថន័យប្រវត្តិសាស្ត្ររបស់ជ័យជំនះ Dien Bien Phu រួមចំ
ណែកអះអាងនូវចំណងសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក រវាងបណ្ដា
ប្រទេស បណ្ដាជនជាតិ ស្នេហារសន្តិភាពលើទូទាំងពិភពលោក។ ពីនោះ រួមគ្នារុញថយក្រោយសង្គ្រាម បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កសាងពិភពលោក
មួយគ្មានសង្គ្រាម សហប្រតិបត្តិការនិងអភិវឌ្ឍន៍។
បណ្ដាដំណាងក៏បានលើកច្បាស់នូវអត្ថន័យរបស់ជ័យជំនះ Dien Bien Phu និយាយដោយឡែក និងការតស៊ូប្រឆាំងអាណានិគមបារាំងរបស់ប្រជាជនវៀត ណាម និយាយរួម ចំពោះចលនារំដោះជនជាតិ និងចលនាបដិវត្តន៍ពិភពលោក
។ សាស្ត្រាចារ្យ បណ្ឌិត Vladimir Kolotov នៃមហាវិទ្យាល័យជាតិ Saint Petersbung រុស្ស៊ី បានអោយដឹងថា៖
“ ការប្រយុទ្ធនៅ Dien Bien Phu ជាបតុភូតវិទ្យាសាស្ត្រ សង្គមមួយ។ នេះគឺជាឧទាហរណ៍គំនូរមួយអំពីកម្លាំងពលំ បញ្ញារបស់ប្រជាជនវៀតណាម។ ជ័យជំនះ Dien
Bien Phu ជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រ និងអនាកតរបស់វៀតណាម គូស សញ្ញា របត់មួយក្នុងចលនារំដោះជាតិ ប្រឆាំងការជិះជាន់លើទូទាំងពិភពលោក។”
នាថ្ងៃទី៥ ឧសភា នៅខេត្ត Dien Bien (ភាគខាងជើងវៀតណាម)ក្រសួងព័ត៍
មាន និងផ្សព្វផ្សាយវៀតណាម បានបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៍មានជាតិ បំរើពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាជ័យជំនះDien Bien Phu (ថ្ងៃទី
៧ឧសភា) ។
|
រូបភាព(nternet) |
ក៏ក្នុងថ្ងៃនេះដែរ នៅទីក្រុងDien Bien Phu ក្រសួងព័ត៍មាន និងផ្សព្វផ្សាយ បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien រៀបចំពិធីចេញ
ផ្សាយតែម១ក្រមដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាជ័យជំនះ Dien
Bien Phu ផងដែរ។
ព្រឹកថ្ងៃទី៥ឧសភា នៅទីក្រុងហូជីមិញ គណៈឃោសនានិង អប់រំទីក្រុងបាន
រួមផ្សំជាមួយសលាកម្មភិបាលទីក្រុងរៀបចំសិក្ខាសាលាវិទ្យាសា ស្រ្តស្តីអំពី “ពីជ័យ
ជំនះ Dien Bien Phu ដល់យុទ្ធនាការហូជីមិញប្រវត្តិសាស្រ្ត- តម្លៃជាអមត”។បទអន្ត
រាគមន៍ចំនួន៧០ និងមតិរួមចំណែកក្នុងនៅសិក្ខាសាលា នេះបានអះអាងនូវទស្សនៈ
សតិអារម្មណ៌ និងគោលមាគ៌ាតស៊ូប្រជាជនដ៏ត្រឹម ត្រូវ ការច្នៃប្រឌិតរបស់បក្សកុម្មុយ
និស្តវៀតណាម ព្រមទាំងសង្កត់ធ្ងន់នូវអត្ថន័យ ដ៏សែនសំខាន់ មេរៀនបទពិសោធ និងពង្រីកតម្លៃស្មារតីរបស់ជ័យជំនះដ៏មហិមា ក្នុងបុព្ថហេតកសាងនិងការពារមាតុ
ប្រទេសវៀតណាម៕