បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវា សារព័ត៍មានបដិវត្តន៍វៀតណាម
(VOV) /  
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៧ ទិវាសារព័ត៍មានបដិវត្តន៍វៀតណាម
(ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៥-ថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១២) នាព្រឹកថ្ងៃទី 20 មិថុនា លោក
Dinh The Huynh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធាន គណះកម្មា ធិការឃោសនា អប់រំមជ្ឈឹម រួមជាមួយបណ្ដាថ្នាក់ដឹកនាំ នៃគណះកម្មាធិការ ឃោសនា អប់រំ ក្រសួងព័ត៍មាននិងផ្សព្វផ្សាយ បានទៅសាក់សួរសុខទុក្ខ ជូនពរ សមាគមន៍អ្នកកា
សែតវៀតណាម ទីភ្នាក់ងារសារព័ត៍មានវៀតណាម កាសែត Tien Phong និងកាសែត
lao Dong។
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវា សារព័ត៍មានបដិវត្តន៍វៀតណាម(http://thanhnienviet.vn/) |
នៅសមាគមន៍អ្នកកាសែតវៀតណាម និងបណ្ដាស្ថាប័នសារព័តមាន លោក Dinh
The Huynh បានវាយតំលៃខ្ពស់ ការរួមវិភាគទានដ៏ធំធេញ របស់បណ្ដាស្ថាប័ន សារព័ត៍មាន និងជួរអ្នកកាសែត ចំពោះបុព្វហេតុកសាង អភិវឌ្ឍន័ប្រទេសជាតិ អភិវឌ្ឍន៍ខឿនសារព័ត៍មាននៃប្រទេសជាតិ កាន់តែសកម្ម និងជាក់ស្ដែង កសាងសមាគមអ្នកកាសែត
គ្រប់ជាន់ថ្នាក់នៃសមាគមន៍ កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Dinh The Huynh ក៏បានស្នើ សមាគមន៍អ្នកកាសេតវៀតណាម គ្រប់ជាន់
ថ្នាក់ និងបណ្ដាស្ថាប័នសារព័តមាន បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ បើកទូលាយការផ្លាស់ប្តូរអន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ធ្វើកាសែត ក្ដាប់ជាប់រាល់មធ្យោបាយផ្សព្វផ្សាយទំនើប រក្សាររឹងមាំ និងលើកកំពស់ឬទ្ធានុភាព របស់ខឿនសារព័ត៍មានបដិវត្តន៍វៀតនាម ស្មារតីឯករាជ និងអធិបតេយ្យភាពនៃ
ប្រទេសជាតិ៕
នារសៀលថ្ងៃទី ១៩ មិថុនា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៧ ទិវាសារព័ត៍មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៥-ថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១២) ថ្នាក់ដឹកនាំទីក្រុងហាណូយ បានមានជំនួបជាមួយ ដំណាងចំនួន ៣០០នាក់ នៃបណ្ដាស្ថាប័នសាព័ត៍មានមជ្ឈឹមនិងហាណូយ។ លេខារង គណះកម្មាធិការបក្ស ទីក្រុងហាណូយ Nguyen Cong Soai អះអាងថា៖ ថ្នាក់ដឹកនាំគណះកម្មាធិការបក្ស និងរដ្ឋអំណាចទីក្រុងហាណូយ ជានិច្ចកាលរក្សារនិង
មានសកម្មភាពជាច្រើន រួមសហការជាមួយ ស្ថាប័នសារព័ត៍មានប្រកបដោយ
ល្អប្រសើ។ ថ្នាក់ដឹកនាំទីក្រុងជានិច្ចកាលវាយតំលៃយ៉ាងខ្បស់តួនាទីរបស
សារព័ត៍មាន ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម របស់រដ្ឋានី យកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួល ដើម្បីសារព័ត៍មានពង្រីកតំលៃរបស់ខ្លួន …។ ក្នុងរយះពេលខាងមុខនេះ ទីក្រុងហាណូយ បន្តអនុវត្តបរិមាណការងារជាច្រើន សំណូមពរអំពីគុណភាពខ្ពស់ ។ដើម្បីអនុវត្តបណ្ដាភារកិច្ចនោះ ទន្ទឹមនឹងការប្តេជ្ញាចិត្តម្ចាស់ការរបស់គ្រប់ជាន់ថ្នាក់ ទីក្រុង ក៏មានគោលបំណងទទួលបានការស្រុះចិត្តគំនិត ការគាំទ្រ និងបណ្ដាការរួមវិភាគទានដ៏សកម្មរបស់បណ្ដាស្ថាប័នសារព័ត៍មាន។
នាព្រឹកថ្ងៃទី ២០ មិថុនា នេះដែរ នៅទីក្រុងហូជីមិញ សារមន្ទីនារីណាមបុ
បានបើក ការតាំងពិព័រណ៍ដោយប្រធានបទ៖ នារីភាគខាងត្បូងវៀតណាម ជាមួយ ការងារសារព័តមាន។ វត្ថុនិងរូបភាពជាង ២០០ ដោយប្រធានបទ៖ នារីភាគខាងត្បូង វៀតណាម ជាមួយការងារសារព័តមាន។ ត្រូវបានឧទ្ទេសនាមជាមួយមហាជន នូវ បណ្ដាវណ្ណកម្ម កាសេត និងទស្សនវត្តីនារី កម្ររជាច្រើន។ ថ្លែងមតិនៅទីនេះ
លោកស្រី Nguyen Thi Hien Linh នាយិការង សារមន្ទីណាមបុ បានអោយដឹងថា៖
“ក្នុងប្រធានបទលើកនេះ យើងខ្ញុំមានគោលបំណងលើកដម្កើងបណ្ដាការរួមវិភាគទាន របស់នារីក្នុងវិស័យសារព័ត៍មាន។ ខ្ញុំបានចាត់ទុកថា ប្រវត្តិសាស្ត្រ បានបញ្ជាក់ពីបណ្ដាការរួមវិភាគទានរបស់នារី ក្នុងវិស័យវប្បធម៏ សិល្បះ៕”
-VOV