បណ្ដាសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរណាមបូ

បណ្ដាសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរណាមបូ - ảnh 1
បណ្ដាសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរណាមបូ

(VOV)_នា​ថ្ងៃទី១១ មេសា នៅវត្ត Candaransi ខ័ណ្ឌទី៣ ទីក្រុងហូជីមិញ ​បាន
ប្រព្រឹត្តទៅជំនួបប្រាស្រ័យ រវាងបណ្ដាពុទ្ធសាសនិក អ្នកប្រាជ្ញ និស្សិត ជា​ជនរួម
ជាតិជាជនជាតិខ្មែរ ដែលកំពុងរស់នៅ សិក្សានៅទីក្រុងហូជីមិញ និងចូល​រួមបណ្ដា
សកម្មភាពស្វាគមន៍ចូលឆ្នាំថ្មី ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្នុង​បរិយាកាសដ៏
កក់ក្តៅនេះ លោកPham Dung អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និងជាប្រធានគណៈកម្មា
ធិ​ការសាសនារដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖ ​សកម្ម​ភាពនេះនឹងរួមចំណែកពង្រឹង
 និងពង្រីកចំណុចដ៏ល្អ ស្អាត​នៃខឿនវប្បធម៌​ប្រពៃណី របស់ជនរួមជាតិខ្មែរ។ ក្នុង
រយៈពេលកន្លងទៅ ជនរួមជាតិខ្មែរ បាន​រួមដៃជាមួយរដ្ឋអំណាច និងប្រជាជន ក្នុង
ទូទាំងប្រទេស កសាងជីវភាពរស់នៅសម្បូរធូធារ រួមចំណែកកសាង អភិវឌ្ឍន៍ប្រ
ទេសជាតិកាន់តែសម្បូររុងរឿង។

          នាថ្ងៃនេះដែរ នៅខេត្ត Kien Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្ត​ទៅ
ជំនួបប្រាស្រ័យ អបអរសាទរបុណ្យចូលឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ ឆ្នាំ ២០១៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ