(VOVworld) – ដោយមានប្រធានបទ “បង្កើតគ្រិះស្ថានសំរាប់ការអភិវឌ្ឍន៍ចីរភាព” សន្និសិទីក្រុមអ្នកពិគ្រោះយោបល់ផ្តល់ជំនួយសំរាប់វៀតណាម (CG 2012) បានបើក
នាព្រឹកថ្ងៃទី ១០ ធ្នូ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នាយិការធនាគាជាតិពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria
Kwakwa រួមជាមួយតំណាងនៃបណ្ដាក្រសួងផ្នែកបានចូលរូម ព្រឹត្តិការណ៍នេះ។ ថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងផែនការនិង វិនិយោគវៀតណាម
លោក Bui Quang Vinh បានឲ្យដឹងថា៖ នាឆ្នាំ ២០១២ សេដ្ឋកិច្ចវៀតណាមប្រឈម
មុខនឹងការលំបាក់សាកល្បងជាច្រើន ប៉ុន្តែ វៀតណាមបានជំនះពុះពារាល់ការលំបាក់
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចធានាជីវភាពរស់នៅរបស់ ប្រជាជន ជាជំហានៗ។ លោក Bui
Quang Vinh បានចាត់ទុកថា៖ ក្នុងឆ្នាំ ២០១៣ វៀតណាមបន្តជំរុញយ៉ាងខ្លាំងការអនុវត្ត
យុទ្ធសាស្ត្រចំនួន៣គឺ៖ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូរគំរូកំណើន
បង្កើតគ្រិះស្ថានអភិវឌ្ឍន៍ចីរភាពនា ឆ្នាំជា បន្ត។
“វៀតណាមមានគោលបំណងសហគមន៍ផ្តល់ជំនួយអន្តរជាតិបន្តយក់ចិត្តទុកដាក់ ជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រនិងការបង្កើនការ វិនិយោគ
អភិវឌ្ឍន៍។ យើងខ្ញុំសន្យាគួបផ្សំនិងសហប្រតិបត្តិការយ៉ាងជិតស្និត ជាមួយបណ្ដា
អ្នកផ្តល់ជំនួយ ដើម្បីកែលំអរស្ថានភាពអនុវត្តគំរោងការណ៍និងលើកកំពស់ប្រសិទ្ធ
ភាពក្នុងការប្រើប្រាស់ទុន ODA ។”
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយិការធនាគាជាតិពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa រួមជាមួយតំណាងនៃបណ្ដាក្រសួងផ្នែកបានចូលរូម ព្រឹត្តិការណ៍នេះ។ (Image: Internet) |
វាយតំលៃខ្ពស់ការស្ថិរភាពនៃខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១២ លោកស្រី
Victoria Kwakwa នាយិកាធនាគារជាតិរបស់ពិភពលោកប្រចាំនៅវៀតណាមចាត់
ទុកថា៖ ក្នុងឆ្នាំ២០១៣វៀតណាមត្រូវមានទង្វើខ្លាំងក្លាជាងទៀតជ្រាសវៀងគុំឲ្យ
មានឥទ្ឋិពលដល់សមិទ្ឋិអំពីសមភាពនិងភាពចំរើនជឿនលឿនសង្គម។
“អ្វីៗដែលយើងត្រូវការឥឡូវនេះគឺការប្តេជ្ញាចិត្ត ការសន្យានយោបាយយ៉ាងខ្លាំង
ក្លានិងអំពើជាក់ស្តែងជាពិសេសក្តាប់ជាប់បណ្តាគោលនយោបាយថ្មីៗរបស់រដ្ឋាភិ
បាល។យើងត្រូវកសាងទំនុកទុកចិត្តទៅលើការខំប្រឹងប្រែងរបស់រដ្ឋាភិបាល
និងជោគជ័យរបស់រដ្ឋាភិបាលនាពេលកន្លងទៅ “។
ថ្លែងមតិនៅសន្និសីទបណ្តាអ្នកផ្តល់ជំនួយសំរាប់វៀតណាមនាព្រឹកថ្ងៃទី
១០ ធ្នូនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungបានចាត់ទុកថា៖ទោះបីជាជួបការលមបាកជាច្រើនក្នុងឆ្នាំ២០១២ក៍ដោយក៍ ស្ថានភាពសេដ្ឋកិច្ច
និងសង្គមរបស់វៀតណាមបានមានការប្រែប្រួលយ៉ាងសកម្ម។ GDPអាចទទួល
បាន៥,៥%កំរិតអតិភរណាគឺប្រមាណ៧,៥%សុខុមានភាពសង្គមត្រូបានធានា។ល។លោកបាកចាត់ទុកថា៖ទោះបីជាមានការប្រែប្រួលសកម្មក៍ដោយក៍សេដ្ឋ
កិច្ចវៀត ណាមត្រូវជួការលមបាកជាច្រើនក្តី។ពិសេសគឺម៉ាក្រូសេដ្ឋកិច្ចនិង
លទ្ឋផលទប់ ស្កាត់អតិផរណាពុំទាន់បានមាំមួន។ លោកគូសបញ្ជាក់ថា÷
“ ការលំបាកសាកល្បងពោលខាងលើ ទាមទាអោយរដ្ឋាភិបាលត្រូវមានការ
បញ្ជា ណែនាំប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀត ត្រូវប្រមូលផ្តុំ គ្រប់កំលាំងនៅ
ក្នុង និងក្រៅប្រទេស ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងត្រៀមលក្ខណះសំដៅទទួល កំណើនខ្ពស់ជាង ក្នុងឆ្នាំ ២០១៣។”
ស្ដីពី គោលដៅនាបេលខាងមុខ លោក Nguyen Tan Dung បានអះអាងថា÷
“ គោលដៅរបស់វៀតនាមដល់ឆ្នាំ ២០២០ គឺក្លាយទៅជាប្រទេសឧស្សាហកម្ម តាមទិសទំនើប នយោបាយ សង្គមស្ថិរភាព ប្រជាធិបតេយ្យ ជីវភាពរស់នៅរបស់ប្រ
ជាជនខាងសម្ភារះ និងស្មារតី ត្រូវបានលើកស្ទួយ”។
នរសៀលថ្ងៃ១០ ធ្នូCC ២០១២បានបញ្ចប់។នៅសន្និសីទនេះបណ្តាដៃគូបានស
ន្យាផ្តល់ទុនអភិវឌ្ឍន៍ផ្លូវការជិតង៦ពាន់៥រយលានដុល្លារអាមេរិក(ODA)សំរាប់
វៀតណាមក្នុងឆ្នាំ២០១៣៕