ប្តេជ្ញាតស៊ូការពារអធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស

ប្តេជ្ញាតស៊ូការពារអធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (radiovietnam.vn )

(VOV)_នាថ្ងៃទី១៦ កក្កដា ក្រោមការធ្វើអធិបតីរបស់នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ច​ប្រជុំ​​ស្ដីពីការងារ
កសាងច្បាប់។ បើកកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួងការពារ​ប្រទេស ​ក្រសួងនគរបាល  និងក្រសួងការបរទេស បានជូនដំណឹងអំពីរាល់បំរ៉ែ​បំរួលនាពេលថ្មីៗនេះ ដែល ទាក់ទិនដល់ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់ នៅក្នុងតំបន់
សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពងរាបបាតសមុទ្ររបស់វៀតណាម រំលោភយ៉ាង
ធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិាររបស់​វៀតណាម រំលោភ
យ៉ាងធ្ងន់ ធ្ងរទៅលើច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ  ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ …​លៗ គំរាមគំហែងទៅដល់សន្តិភាព​ស្ថិរភាព ​សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅក្នុងតំបន់។​ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ វៀតណាមជានិច្ច​កាល​ប្តេជ្ញចិត្តការ
ពារអធិបតេយ្យ ភាពដ៏ពិសិដ្ឋរបស់មាតុប្រទេស ដោយកម្លាំងពលំទូទៅ និង បណ្ដាវិធានការសមស្របទៅនឹងច្បាប់អន្តរជាតិ ព្រមទាំងស្នើចិនមិនទុកអោយ
ការ​ដាក់ស្ថានីយខួងដោយខុសច្បាប់​កើតមានឡើង​ជាថ្មីម្តង់ទៀត ក៏ដូចជា បណ្ដាអំពើរំលោភទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តា
ធិការ នៅក្នុងតំបន់ដែនសមុទ្រវៀតណាម។ វៀតណាមជានិច្ចកាលយកចិត្តទុ
កដាក់ ជាពិសេសដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រ សើជាមួយចិន ដោយផ្អែកទៅលើគ្រិះដ្ឋានសមភាព គោរពគ្នាទៅវិញទៅ​មក មានផលប្រយោជន៍ដូចគ្នា និងរួមគ្នាអភិវឌ្ឍន៍។

          នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ​កិច្ចការពារ​អធិប
តេយ្យភាព  ជាភារកិច្ចិសិដ្ឋ១ដែល ទាមទារវៀតណាមត្រូវម្ចាស់ការ ប្តេជ្ញា
តស៊ូ​ចំពោះ​រាល់អំពើរំលោភ។ ទន្ទឹមនឹងនោះ ត្រូវសាមគ្គី​ ស្រុះចិត្តគំនិតតែ
មួយ ​ខំប្រឹងប្រែងអនុវត្តរាល់ភារកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង
បង្កើន​សក្ដានុភាពលើគ្រប់វិស័យនៃមាតុប្រទេស។

          ទាក់ទិនដល់ការដែលចិនបានដក់ស្ថានីយខួង Haiyan Shiyou ៩៨១​ នា​ថ្ងៃទី១៦ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ​លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមបានតស៊ូ ការពារអធិបតេយ្យភាព សិទ្ធិអធិប
តេយ្យភាព ដោយគ្រប់សន្តិវិធី។​ជាថ្មីម្តងទៀត វៀតណាមសំណូមពរចិនមិន​បា
នបញ្ជូន​ស្ថានីយខួង Haiyan Shiyou  ៩៨១ ត្រឡប់មកវិញ ឬបញ្ជូនស្ថានីយខួ
ងណា​មួយទៀត ចូលធ្វើសកម្មភាពនៅក្នុងតំបន់ឡូរអណ្ដូងរ៉ែទី១៤៣របស់វៀត
ណាមឬតំបន់ណាមួយទៀតដែលស្ថិតនៅក្នុងតំបន់ដែនសមុទ្រវៀតណាម។វៀតណាម​ប្តេជ្ញាការពារអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ