បន្តកែលំអរប្រព័ន្ធច្បាប់វៀតណាមដល់ឆ្នាំ២០២០
|
អនុប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមលោក Nguyen Doan Khanh (noichinh.vn) |
Vovworld-សេចក្តីសំរេចចិត្តលេខ៤៨នៃការិយាល័យនយោបាយគួរតែបាន
បំពេញបន្ថែមកែសម្រួលសំដៅឆ្លើយតបនឹងសំណូមពរ បន្តអនុវត្តកម្មវិធីនយោបាយ
កសាងប្រទេសជាតិក្នុងដំណាក់អន្តរកាលឈានឡើងលទ្ធិសង្គមនិយមនិង
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ នេះជាការចាត់ទុកដែលបាននាំចេញនៅសិក្ខាសាលា
រួមមតិទៅក្នុងរបាយការណ៍ស្រាវជ្រាវវាយតំលៃរយៈពេល១០ឆ្នាំអនុវត្តសេចក្តី
សំរេចចិត្តលេខ៤៨របស់ការិយាល័យនយោបាយស្ដីពីយុទ្ធសាស្ត្រកសាងនិង
កែលំអរប្រព័ន្ធច្បាប់ដល់ឆ្នាំ២០១០ កំណត់ទិសដៅដល់ឆ្នាំ២០២០ នាព្រឹកថ្ងៃទី
៦សីហានៅក្រុងហាណូយ។ ថ្លែងមតិនៅសិក្ខាសាលា អនុប្រធានគណៈកម្មាធិការ
កិច្ចការផ្ទៃក្នុងមជ្ឈឹមលោក Nguyen Doan Khanh បានសង្កត់ធ្ងន់ថា៖
“ការងារអនុវត្តច្បាប់ដែលត្រូវបានយកចិត្តទុកដាក់និងអនុវត្តដោយព្រមៗគ្នា
ដោយមានរបៀបដ៏សម្បូរបែបនោះបានរួមចំណែកលើកកំពស់ការយល់ដឹងមនសិកា
គោរពនិងធ្វើតាមច្បាប់របស់ស្ថាប័នអង្គការនិងប្រជាជន។ រាល់សកម្មភាពត្រួតពិនិត្យ
សំណុំបែបបទរដ្ឋបាលពិនិត្យឃ្លាំមើលការអនុវត្តច្បាប់ត្រូវបានបានរៀបចំជាប្រចាំ
ដោយប្រមូលផ្ដុំទៅលើវិស័យដែលបានសាធារណៈមតិយកចិត្តទុកដាក់ពីនោះលើក
កំពស់ប្រសិទ្ធិភាពអនុវត្តច្បាប់៕”