បន្តជំរុញផលប្រយោជន៍របស់វៀតណាមនៅវេទិកា UNESCO

(VOVWORLD) - នៅថ្ងៃទី១២ ខែមករា គណៈកម្មាធិការជាតិ UNESCO វៀតណាម បានរៀបចំ សន្និសីទបូកសរុបការងារក្នុងឆ្នាំ២០២១និងតម្រង់ទិសសម្រាប់ឆ្នាំ២០២២។ អនុរដ្ឋមន្រ្តី ការបរទេសលោក Dang Hoang Giang ប្រធានគណៈកម្មាធិការជាតិ UNESCO វៀត ណាមបានអញ្ជើញជាអធិបតីដឹកនាំសន្និសីទ។

បន្តជំរុញផលប្រយោជន៍របស់វៀតណាមនៅវេទិកា UNESCO - ảnh 1បណ្ដាប្រតិភូអញ្ជើញចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV5)
ថ្លែងមតិបើកសន្និសីទ លោក Dang Hoang Giang បានវាយតម្លៃថាក្នុងឆ្នាំ ២០២១ គណៈ កម្មាធិការជាតិ UNESCO វៀតណាមបានសកម្ម ម្ចាស់ការដោយបង្ហាញពី តួនាទី ការទទួលខុសត្រូវរបស់ប្រទេសសមាជិក ដោយមានការរួមវិភាគទានទៅក្នុង កិច្ចការរួម ព្រមទាំងជំរុញផលប្រយោជន៍នានារបស់វៀតណាមនៅវេទិកា UNESCO ផងដែរ។ គណៈកម្មាធិការបានឈរឈ្មោះហើយជាប់ឆ្នោតជាសមាជិកនៃស្ថាប័នដ៏ សំខាន់ចំនួន២របស់ UNESCO រួមមាន៖ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា ឆ្នាំ២០០៥អំពីការការពារនិងពង្រីកភាពសម្បូរបែបនៃការបង្ហាញវប្បធម៌អាណត្តិ ២០២១-២០២៥ និងក្រុមប្រឹក្សាប្រតិបត្តិអាណត្តិ២០២១-២០២៥។ លោកស្រីឯកអគ្គ រដ្ឋទូត Le Thi Hong Van តំណាងអចិន្រ្តៃយ៍វៀតណាមអមអង្គការ UNESCO បាន ឲ្យដឹងថា៖    
“វៀតណាមតែងតែត្រូវបាន UNESCO និងប្រទេសសមាជិកដទៃវាយតម្លៃខ្ពស់ ដោយសារតែយើងជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានដាក់ពង្រាយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពបំផុតនូវកម្មវិធីសហប្រតិបត្តិការរបស់ UNESCO។ យើងក៏ មានបទពិសោធន៍ជាច្រើនក្នុងការចូលរួមស្ថាប័នប្រតិបត្តិរបស់ UNESCO ក្នុងអាណត្តិ មុនៗផងដែរ។ បទពិសោធន៍ទាំងនោះគឺជាមូលដ្ឋានដ៏ល្អដើម្បីឲ្យវៀតណាមលើក កំពស់ការរួមវិភាគទានសម្រាប់កិច្ចការរួមរបស់ UNESCO ក៏ដូចជាសហគមន៍អន្តរជាតិ នាពេលខាងមុខ”។
ក្នុងឆ្នាំ២០២១ គណៈកម្មាធិការបានសម្របសម្រួលជាមួយ UNESCO ដើម្បី ទទួលស្គាល់ជីវមណ្ឌលបម្រុង ខ្ពង់រាប Kon Ha Nung (ខេត្ត Gia Lai) និងភ្នំ Chua (ខេត្ត Ninh Thuan) ជាជីវមណ្ឌលបម្រុងពិភពលោក; ដាក់សំណុំឯកសារស្នើឲ្យ “សិល្បៈរបាំ Xoe របស់ជនជាតិ Thai” ត្រូវបានលើកតម្កើងនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ៍ តំណាងមនុស្សលោក; UNESCO អនុម័តលើសំណុំឯកសារឧទ្យានភូគម្ភសាស្ត្រសកលលោក Non nuoc Cao Bang បើកទូលាយ។ ល។
សន្និសីទបានដាក់ចេញដំណោះស្រាយសម្រាប់ឆ្នាំ២០២២សំដៅជំរុញការការពារផលប្រយោជន៍ជាតិ ផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀតណាម បញ្ជាក់នូវអត្ត សញ្ញាណ តម្លៃវប្បធម៌របស់វៀតណាមជាមួយតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ