បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា។
(VOV) /  
|
បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា។ (nguyentandung.org) |
VOV-នាព្រឹកថ្ងៃទី២៨មិថុនា រដ្ឋាភិបាលវៀតណាមបានពិភាគ្សាឯកទេសកសាងច្បាប់ទាក់ទិនដល់គំរោងច្បាប់គយធ្វើវិសោធនកម្មនិងវិស័យសំខាន់
ផ្សេងៗមួយចំនួន។ តាមការវាយតំលៃនៅសម័យប្រជុំ ក្រោយរយៈពេលជាង
១០ឆ្នាំអនុវត្តច្បាប់គយបានរួមចំណែកជំរុញដំណើរការកំណែទម្រង់រដ្ឋបាល
បង្កបរិយាកាសងាយស្រួលសំរាប់វិនិយោគអាជីវកម្មអភិវឌ្ឍន៍ ធានាសន្តិសុខ
សេដ្ឋកិច្ចផលប្រយោជន៍អធិបតេយ្យភាពនិងសន្តិសុខជាតិ។ ក៏ប៉ុន្តែសំដៅឆ្លើយ
បានសំណូមពរនៃស្ថានភាពថ្មី ច្បាប់គយត្រូវបានធ្វើវិសោធនកម្មបំពេញបន្ថែម
និងសុក្រិដ្ឋការកំណត់មួយចំនួនដើម្បីជំរុញទំនើបភាវូបនីយកម្មសកម្មភាពគយ
ឆ្លើយតបល្អជាងសំណូមពររបស់ខឿនសេដ្ឋកិច្ចទីផ្សារ។ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung ប្រគល់ឲ្យក្រសួងហិរញ្ញវត្ថុ ខុទ្ទកាល័យរដ្ឋាភិបាល ក្រសួង
យុត្តិធម៍សហការជាមួយក្រសួងផ្នែកទាក់ទិន ប្រមូលសុក្រិដ្ឋពង្រាងច្បាប់គយធ្វើវិសោធនកម្មដាក់ជូនអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិ មុនពេលដាក់ជូនរដ្ឋសភាពិនិត្យ
អនុម័ត៕
-VOV