បំផុសកម្មវិធី ជនវៀតណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម
|
បំផុសកម្មវិធី ជនវៀតណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី៧កក្កដានៅទីក្រុងហាណូយក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៤នៃទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (ទី៩កក្កដា) អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានបំផុសជាផ្លូវការកម្មវិធីជំរុញទេសចរណ៍ក្នុងប្រទេសជាមួយប្រធានបទ ជនវៀតណាមធ្វើដំណើរទេសចរណ៍
នៅវៀតណាម។ ថ្លែងមតិនៅពិធីនេះ អគ្គនាយកដ្ឋានទេសចរណ៍លោក Nguyen
Van Tuan បានឲ្យដឹងថា កម្មវិធីជំរុញទេសចរណ៍ ជនវៀតណាមដំណើរទេសចរណ៍
នៅវៀតណាម ត្រូវបានអនុវត្តលើទូទាំងប្រទេសសំដៅបន្តរក្សាល្បឿនកំណើនរបស់ផ្នែកទេសចរណ៍វៀតណាម រួមចំណែកប្រកបដោយប្រសិទ្ធភាពសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពីមួយថ្ងៃទៅមួយថ្ងៃ។
ចំពោះឥទ្ធិពលរបស់ស្ថានភាពតានតឹងនៅសមុទ្រខាងកើត សំដៅរក្សានិងជំរុញកំណើនបរិមាណភ្ញៀវទេសចរណ៍អន្តរជាតិភ្ញៀវក្នុងប្រទេសនាពេលខាងមុខ
លោក Nguyen Van Tuan បានសង្កត់ធ្ងន់ថា៖
“ដើម្បីទប់ទល់នឹងស្ថានភាពរបស់សមុទ្រខាងកើត យើងប្រមូលផ្ដុំកសាងក
ម្មវិធីជំរុញទេសចរណ៍ក្នុងប្រទេសជាមួយសារ ជនវៀតណាមដំណើរទេសចរណ៍
នៅវៀតណាម ដំណើរនីមួយៗដើម្បីបង្កើនទឹកចិត្តស្នេហាមាតុប្រទេស។ បំផុសយុទ្ធនាការលើកទឹកចិត្តជនវៀតណាមនៅឯបរទេសមកទស្សនាស្រុកកំណើត
សំដៅបំផុសលើកទឹកចិត្តសេចក្តីស្នេហាស្រុកកំណើតប្រទេសជាតិរបស់ប្រជាជន
វៀតណាមម្នាក់ៗ៕”