បំផុសកម្មវិធី "បោសសំអាតសមុទ្រ" ចូលរួមសកម្មភាពតូចតាច រីកសាយភាយ​អត្ថន័យ​ដ៏ធំធេង

(VOVWORLD) - កម្មវិធី “សម្អាតសមុទ្រ” ឆ្នាំ២០២២ នឹងត្រូវបានរៀបចំនៅខេត្ត Ha Tinh នាខែសីហា ឆ្នាំ ២០២២ បន្ទាប់មកគឺនៅទីក្រុងហូជីមិញ (ខែតុលា ឆ្នាំ២០២២) និងខេត្ត Kien Giang (ខែធ្នូ ឆ្នាំ២០២២)ផងដែរ។
បំផុសកម្មវិធី កម្មវិធី "បោសសំអាតសមុទ្រ" (រូបថត៖ nhandan.vn)

នាព្រឹកថ្ងៃទី ១៥ មិថុនា នៅទីក្រុងហាណូយ ទស្សនាវដ្ដីតុលាការប្រជាជន (ចំណុះតុលាការប្រជាជនកំពូលវៀតណាម) បានសម្របសម្រួលជាមួយក្រសួងធនធាន និងបរិស្ថានវៀតណាម រៀបចំសន្និសីទសារព័ត៌មានបំផុសកម្មវិធី “បោសសម្អាតសមុទ្រ” ដំណាក់កាល ២០២១ - ២០២៦។ កម្មវីធីនេះឆ្ពោះទៅគោលដៅលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីបញ្ហាសម្រាមសមុទ្រ អំពាវនាវឱ្យមនុស្សគ្រប់រូបរួមដៃគ្នាធ្វើសកម្មភាពការពារបរិស្ថានសមុទ្រ បង្កើតរបៀបរស់នៅបៃតង សំដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្សព្វផ្សាយរូបភាពវៀតណាមដល់មិត្តភក្តិអន្តរជាតិ រួមចំណែកកសាងប្រទេសវៀតណាមឲ្យកាន់តែស្រស់បំព្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អញ្ជើញថ្លែងនៅក្នុងពិធីបំផុស លោកTran Quoc Viet អគ្គនិពន្ធនាយកទស្សនាវដ្តីតុលាការប្រជាជន ប្រធានគណៈ ចាត់តាំងកម្មវិធីបានឲ្យដឹងថា៖ “យើងខ្ញុំបានអនុវត្តន៍សកម្មភាពសម្អាតសម្រាមសមុទ្រ។ ក្រោយមកយើងខ្ញុំប្រគល់ភារៈកិច្ចនេះដល់អាជ្ញាធរមូលដ្ឋាន ដោយស្នើឲ្យអាជ្ញាធរមូលដ្ឋានបន្តចលនា ព្រមទាំងសម្របសម្រួលជាមួយយើងខ្ញុំក្នុងកម្មវិធីជាបន្ត។ យើងខ្ញុំបានប្រមូលផ្តុំកម្លាំងពីសមាជិកសម្ព័ន្ធយុវជន និស្សិតមកពីសកលវិទ្យាល័យនានា និងកម្លាំងស្នូលគឺកងទ័ពជើងទឹក កងទ័ពការពារព្រំដែន ដើម្បីឃោសនា លើកទឹកចិត្តការគ្រប់គ្រង តាមដាន ក៏ដូចជាប្រយុទ្ធប្រឆាំងបទស្មើសផងដែរ”។

កម្មវិធី “សម្អាតសមុទ្រ” ឆ្នាំ២០២២ នឹងត្រូវបានរៀបចំនៅខេត្ត Ha Tinh នាខែសីហា ឆ្នាំ ២០២២ បន្ទាប់មកគឺនៅទីក្រុងហូជីមិញ (ខែតុលា ឆ្នាំ២០២២) និងខេត្ត Kien Giang (ខែធ្នូ ឆ្នាំ២០២២)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ