បំផុសការប្រឡង “Check-in រីកសាយភាយខែលទ្វេដង” ដើម្បី សម្របខ្លួន​ប្រកបដោយសុវត្ថិភាពជាមួយជំងឺកូវីដ ១៩

(VOVWORLD) - ក្រសួងសុខាភិបាលវៀតណាមបានបំផុសការប្រឡង "Check-in រីកសាយភាយខែលទ្វេដង"សម្រាប់កម្មាភិបាលផ្នែកសុខាភិបាល សំដៅរីកសាយភាយប្រកបដោយប្រសិទ្ធភាពដល់សហគមន៍ជាមួយអនុសាសន៍៖ ត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងគោរពវិធានការ "5K+វ៉ាក់សាំង"។ ការប្រឡងនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ តុលា ដល់ដំណាច់ថ្ងៃទី ១១ វិច្ឆិកា។
បំផុសការប្រឡង “Check-in រីកសាយភាយខែលទ្វេដង” ដើម្បី សម្របខ្លួន​ប្រកបដោយសុវត្ថិភាពជាមួយជំងឺកូវីដ ១៩ - ảnh 1រូបថត៖ ក្រសួងសុខាភិបាល

ដើម្បីចូលរួមក្នុងការប្រឡងនេះ មន្ទីរពេទ្យនីមួយៗបានបង្កើតអាល់ប៊ុមរូបថតនៅលើ Fanpage របស់មន្ទីរពេទ្យ ដោយបើកជាសាធារណៈ។ ក្នុងនោះ ធ្វើការបូកសរុបរូបថតទាំងអស់ដែលបានចូលរួមការប្រឡងផ្នែកឯកជនរបស់កម្មាភិបាលសុខាភិបាលនៅមន្ទីរពេទ្យ ហើយសេសេរ caption ដែលមានខ្លឹមសារអំពីការរក្សា "ខែលទ្វេដង"; វ៉ាក់សាំងរួមផ្សំជាមួយវិធានការ  “5K” ដើម្បីការពារខ្លួនឯង និងក្រុមគ្រួសារចំពោះជំងឺកូវីដ ១៩។

តាមរយៈការប្រឡង "Check-in រីកសាយភាយខែលទ្វេដង"នោះ កម្មាភិបាលសុខាភិបាលបានអំពាវនាវដល់សហគមន៍ជានិច្ចកាលលើកកម្ពស់ការយល់ដឹងរក្សា វិធានការ “5K” ហើយម្ចាស់ការទទួលការចាក់វ៉ាក់សាំងក្នុងស្ថានការណ៍បែបគន្លងថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ