បំផុសខែធ្វើសកម្មភាពដើម្បីបរិស្ថានឆ្នាំ២០១៨

(VOVWORLD) -នាយប់ថ្ងៃទី៤មិថុនា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh បានប្រព្រឹត្តទៅពិធីបំផុស “ខែធ្វើសកម្មភាពដើម្បីបរិស្ថាន” សំដៅជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា។ 
បំផុសខែធ្វើសកម្មភាពដើម្បីបរិស្ថានឆ្នាំ២០១៨ - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Vo Tuan Nhan ថ្លែងមតិក្នងពិធី

ប្រធានបទនៃទិវាបរិស្ថានឆ្នាំនេះក្រោមប្រធានបទ “ដោះស្រាយការបំពុលប្លាស្ទិចនិងនីឡុង”។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Vo Tuan Nhan បានឲ្យដឹងថា៖ វៀតណាម ប្តេជ្ញាចិត្ត ធ្វើសកម្មភាពដើម្បីរុញថយក្រោយការបំពុលប្លាស្ទិចនិងនីឡុង៖

“ស្ថាប័នគ្រប់គ្រងរដ្ឋគ្រប់ជាន់ថ្នាក់ ត្រូវជ្រួតជ្រាបនិងអនុវត្តជាក់ស្តែងនូវទស្សនបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី គឺមិនប្តូរបរិស្ថានយកកំណើនសេដ្ឋកិច្ចឡើយ។ លើសពីនេះទៅទៀត បង្កើនការផ្សព្វផ្សាយ អប់រំ ដើម្បីលើកកម្ពស់មនសិការអំពីគ្រោះថ្នាក់របស់សំណល់ប្លាស្ទិក ថង់នីឡុងសម្រាប់បរិស្ថាននិងសុខភាពរបស់មនុស្ស”។

នាព្រឹកថ្ងៃទី៥មិថុនា ទីក្រុង Can Tho ក៏បានរៀបចំពិធីមិទ្ទីងជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ