បំផុសខែយុវជនក្រោមប្រធានបទ "យុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍"
(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជន Hai Phong បានរៀបចំ “ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០២៤”។
បំផុសខែយុវជនក្រោមប្រធានបទ "យុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍" (រូបថត៖ Vu Huong) |
ឆ្ពោះទៅពិធីរំលឹកខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មិនា ១៩៣១ - ២៦ មិនា ២០២៤) នាថ្ងៃទី ២៤ ខែកុម្ភៈ ខេត្ត ក្រុងជាច្រើនបានរៀបចំពិធីបើកខែយុវជនក្រោមប្រធានបទ "យុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍"។
នៅទីក្រុងហូជីមិញ ខែយុវជនឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ដោយមានខ្លឹមសារ គម្រោង និងភារកិច្ចជាក់ស្តែង និងអត្ថន័យជាច្រើនដូចជា៖ អនុវត្តន៍គម្រោងយុវជនចំនួន ៧; ការដាក់ពង្រាយសកម្មភាពដើម្បីជួយដល់យុវជន និងកុមារដែលជួបការលំបាកចំនួន ២៥ ០០០ នាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ-១៩; ដាំដើមឈើថ្មីយ៉ាងហោចណាស់ ៤០ ០០០ ដើម រៀបចំមហោស្រពយុវជនទីក្រុងហូជីមិញលើកទី៤ ឆ្នាំ២០២៤។
ក៏នាថ្ងៃទី ២៤ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជន Hai Phong បានរៀបចំ “ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០២៤”។ ក្នុងកំឡុងខែយុវជនឆ្នាំ ២០២៤ សម្ព័ន្ធយុវជនរបស់ទីក្រុងគ្រប់លំដាប់ថ្នាក់នឹងដាក់ពង្រាយសកម្មភាពជិត ១៥០ ដោយផ្តោតលើការអនុវត្តគម្រោង និងការអនុវត្តបច្ចេកវិទ្យាថ្មី ចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថលព្រមទាំងស្ម័គ្រចិត្តធានាសន្តិសុខសង្គម ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងខែយុវជនឆ្នាំ ២០២៤ សម្ព័ន្ធយុវជនខេត្ត Kon Tum ផ្តោតលើការអនុវត្តក្រុមខ្លឹមសារសំខាន់ៗចំនួន ៣៖ ការឃោសនា និងអប់រំអំពីប្រពៃណីរបស់យុវជនវៀតណាម និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រៀបចំសកម្មភាពថែទាំ រួមដំណើរ និងពង្រីកតួនាទីយុវជន កសាងសម្ព័ន្ធយុវជនរឹងមាំ ពង្រីករណសិរ្សសាមគ្គី ប្រមូលផ្តុំយុវជន និងចូលរួមកសាងបក្ស និងប្រព័ន្ធនយោបាយ។
ក្នុងពិធីសម្ពោធ “ខែយុវជន” សម្ព័ន្ធយុវជន Da Nang បានកំណត់គោលដៅអនុវត្តន៍គម្រោងចំនួន ៥ ក្នុងខែយុវជនឆ្នាំនេះ រួមមាន៖ គម្រោងតំបន់លេងរបស់កុមារនៅទីក្រុង; បណ្ណាល័យសៀវភៅកុមារចំនួន; ប្រគល់ដើមឈើចំនួន ១.០០០ដើម ដើម្បីអនុវត្តកម្មវិធី “ដើម្បីវៀតណាមបៃតង”; ឧបត្ថម្ភផ្ទះមេត្តាធម៌សម្រាប់សមាជិកសម្ព័ន្ធយុវជនដែលមានស្ថានភាពរស់នៅលំបាកក្នុងខេត្ត Quang Nam ជាដើម៕