ប្រាក់ចំនួនជិត១,៥ពាន់លានដុងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំ ២០១៥ Da Nang

ប្រាក់ចំនួនជិត១,៥ពាន់លានដុងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំ ២០១៥ Da Nang  - ảnh 1
សមាគមជនរងគ្រោះដោយ​ជាតិគីមី ពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang


(VOV)_ ជួយជ្រោមជ្រែងេចលនា៖ បុណ្យចូលឆ្នាំថ្មី ដើម្បីជនរងគ្រោះដោយជាតិ
គីមីពុលព័រណ៌លឿងទុំ/ Dioxin ២០១៥ ដោយសមាគមជនរងគ្រោះដោយ​ជាតិគីមី ពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang ( ភាគកណ្ដាលវៀត​ណាម)​ ​បំផុស
ឡើង នាព្រឹកថ្ងៃទី២០ មករា បណ្ដាអង្គការ អង្គភាពអាជីវកម្ម បុគ្គល​បាន​ជួយឧបត្ថម្ភ
ជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុង និងអំណោយរាប់ពាន់​ចំណែក ដើម្បីរួមដៃថែ
ទាំបុណ្យចូលឆ្នាំថ្មីសំរាប់ជនរងគ្រោះដោយជាតិគីមីពុល​ព័រណ៌លឿងទុំនៅក្នុងភូមិ
សាស្ត្រទីក្រុង។ លោកស្រី Nguyen Thi Hien ប្រធាន​សមាគម​ជនរងគ្រោះដោយ ជាតិគីមីពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang បានអោយដឹងថា៖ 

          “ ១០ឆ្នាំកន្លងទៅ ប្រសិនបើគ្មានការរួមដំណើរ ចែករំលែកពីបណ្ដាអង្គការ ​បុគ្គល
 នៅក្នុងនិងក្រៅប្រទេស គឺយើងមិនអាចរក្សារបានការថែទាំចំពោះជន​រងគ្រោះដោយ
ជាតិគីមីពុលព័រណ៌លឿងទុំ / Dioxin លើកទឹកចិត្ត និងជួយ​ឧបត្ថម្ភគេឈានទៅខាង
មុខបានឡើយ។ បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥ជិតមកដល់ហើយ ​យើងខ្ញុំមាន
គោលបំណងថាបណ្ដាសម្បុរសជននៅក្នុងនិងក្រៅប្រទេសរួមដៃ​ជួយឧបត្ថម្ភជាអំ
ណោយតេតដើម្បីជនរងគ្រោះ​ទទួលបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីប្រកបដោយល្អប្រសើជាង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ