ប្រកាសព្រឹត្តិការណ៍លេចធ្លោទាំង ១០​ នៃបណ្ដាកម្មវិធីគោលដៅជាតិ

(VOVWORLD) -នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានប្រគល់រង្វាន់ A សម្រាប់អ្នកនិពន្ធ ក្នុងការប្រឡង "សារព័ត៍មានសរសេរអំពីជនបទថ្មី ដែលផ្សាភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធកសិកម្មឆ្នាំ២០១៨ ឡើងវិញ"។
ប្រកាសព្រឹត្តិការណ៍លេចធ្លោទាំង ១០​ នៃបណ្ដាកម្មវិធីគោលដៅជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានប្រគល់រង្វាន់ A សម្រាប់អ្នកនិពន្ធ ក្នុងការប្រឡង "សារព័ត៍មានសរសេរអំពីជនបទថ្មី ដែលផ្សាភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធកសិកម្មឆ្នាំ២០១៨ ឡើងវិញ"។ (រូបថត៖ Laodong.vn)

នាថ្ងៃទី ១២ ខែឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅ " ពិធីប្រកាសព្រឹត្តិការណ៍លេចធ្លោទាំង ១០ នៃបណ្ដាកម្មវិធីគោលដៅជាតិ ឆ្នាំ២០១៨" ។ នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានប្រគល់រង្វាន់ A សម្រាប់អ្នកនិពន្ធ ក្នុងការប្រឡង "សារព័ត៍មានសរសេរអំពីជនបទថ្មី ដែលផ្សាភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធកសិកម្មឆ្នាំ២០១៨ ឡើងវិញ"។ លោក Dinh Trung អ្នកកាសែតមួយរូបនៃវិទ្យុសម្លេងវៀតណាម ដែលទទួលបានរង្វាន់ A ជាមួយវណ្ណកម្ម "កម្មវិធីឃុំមួយ ផលិតផលមួយ OCOP - ការកសាងជនបទថ្មី" បានឲ្យដឹងថា៖

"កសិផលត្រូវមានគុណភាព។ ហេតុដូច្នេះហើយ យើងត្រូវផលិតកម្មតាមខ្សែសង្វាក់។ តាមរយៈការអនុវត្តនៅតាមតំបន់មួយចំនួន យើងអាចឃើញថាទោះបីជា ផលិតចេញផលិតផលមានគុណភាពខ្ពស់ ប៉ុន្តែជួបជួបប្រទះនឹងការលំបាក់ក្នុងការប្រមូលលក់។ ពិតណាស់ថា នៅពេល អនុវត្ត OCOP តាមរយៈ ការតាំងពិព័រណ៍នោះ ផលិតផលមិនត្រឹមតែបានផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងអាចប្រមូលលក់យ៉ាងងាយស្រួលទៀតផង"។

 ព្រឹត្តិការណ៍គោលដៅជាតិទាំង ១០ នេះ រួមមាន៖  កម្មវិធីគោលជាតិស្ដីពីការកសាងជនបទថ្មី ដើម្បីសម្រេចគោលដៅដែលរដ្ឋសភា និងរដ្ឋាភិបាលប្រគល់ជូន។ ទន្ទឹមនឹងនេះក៏មានគោលដៅស្ដីពីការសម្រេចគម្រោង និងអនុវត្តន៍ការកសាងជនបទថ្មីនៅតាមឃុំ ស្រុកនានា; គៅលដៅផ្ដល់សច្ចាប័ន និងអនុវត្តន៍កម្មវិធីឃុំមួយផលិតផលមួយ  (OCOP) ដំណាក់កាល ២០១៨ -២០២០លើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ