ប្រកាសរបាយការណ៍ស្ដីពីបរិស្ថានជាតិឆ្នាំ ២០១៣
(VOV)_នារសៀលថ្ងៃទី១៨ កញ្ញា នៅរដ្ឋធានីហាណូយ ក្រសួងធនធាននិង បរិស្ថានវៀតណាមបានរៀបចំពិធីប្រកាសជាសាធារណះរបាយការណ៍ស្ដីពីបរិ
ស្ថានជាតិ ឆ្នាំ ២០១៣។ ជាប្រចាំឆ្នាំ ក្រសួងធនធាននិងបរិស្ថានបានកសាងរបាយការណ៍ស្ដីពីបរិស្ថានជាតិ តាមប្រធានបទនិមួយៗ។ ឆ្នាំ ២០១៣ ក្រសួងធនធាននិងបរិស្ថានបានកសាងរបាយការណ៍ស្ដីពីបរិស្ថានជាតិដោយប្រធានបទ៖ បរិស្ថានអាកាស ដើម្បីវិភាគរាល់បញ្ហាដែលទាក់ទិនដល់បរិស្ថានអាកាសរបស់វៀតណាម ក្នុងដំនាក់កាល ២០០៨-២០១៣។
|
ប្រកាសរបាយការណ៍ស្ដីពីបរិស្ថានជាតិឆ្នាំ ២០១៣ |
របាយការណ៍បានអោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការងារការពារបរិស្ថាន
អាកាសត្រូវបានបន្តជំរុញខ្លាំង និងទទួលលទ្ធផលល្អប្រសើ។ របៀងគតិយុត្តិ អំពី កិច្ចការពារបរិស្ថានអាកាសបាននិងកំពុងសុក្រិត។
របាយការណ៍នេះក៏បានសរអោយឃើញដែរថា៖ បញ្ហាបំពុលដោយធូលីនៅវៀត
ណាម នៅជាបញ្ហាក្តៅគគុកបំផុត។ បើប្រៀបនឹងដំណាក់កាល ២០០៣-២០០៧ ការបំពុលដោយធូលីមិនទាន់បានកែទម្រង់ទេ។ ដើម្បីជំនះពុះពារលើរាល់កំហិតនេះ របាយការណ៍នេះក៏បាននាំចេញសំណូមពរមួយចំនួនចំពោះរដ្ឋសភា និងរដ្ឋាភិបាលដែរ៕