ប្រកាសសន្ទស្សន៍ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាមឆ្នាំ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី៤ខែមេសានៅទីក្រុងហាណូយ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍និង ជំនួយសហគមន៍ មជ្ឈមណ្ឌលបំប៉ន់កម្មាភិបាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ រណសិរ្ស មាតុភូមិវៀតណាម រួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅវៀត ណាម រៀបចំពិធីប្រកាសសន្ទស្សន៍ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត វៀតណាម (PAPI) ២០១៧។ 
ប្រកាសសន្ទស្សន៍ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាមឆ្នាំ២០១៧ - ảnh 1 ខេត្តទាំងអស់សុទ្ធតែមានការកែលំអជាច្រើនអំពីសន្ទស្សន៍បែបបទរដ្ឋបាលសាធារណៈ

លោក Nguyen Huu Lap អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Ben Tre បានចែករំលែកថា នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្តតែងតែចាត់ទុក ការពិនិត្យសន្ទស្សន៍ PAPI ជាការងារចាំបាច់។ តាមនោះ ខេត្តត្រូវអនុវត្តន៍បទ សម្ភាសន៍ជាច្រើននិងធ្វើការពិនិត្យតាមទ្រង់ទ្រាយធំ។ លោករូបនេះបានឲ្យដឹងថា៖

        “យើងខ្ញុំខិតខំប្រឹងប្រែងក្នុងឆ្នាំ២០១៨នេះគឺជាការបកស្រាយចំពោះមុខប្រជាជន ព្រោះថា ចំណុចនេះនៅទាបណាស់បើបៀបនឹងតម្រូវការ។ បញ្ហាបរិស្ថានក៏ត្រូវផ្តោត ការយកចិត្តទុកដាក់ហើយបញ្ហាដោះស្រាយពាក្យបណ្តឹងតវ៉ាជូនប្រជាជនក៏ត្រូវដោះ ស្រាយឲ្យបានល្អដែរ។ បញ្ហាតម្លាភាព កាត់បន្ថយភាពក្រីក្រក៏ជាបញ្ហាសំខាន់ ខេត្ត Ben Tre នឹងប្រមូលផ្តុំដោះស្រាយនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ