ប្រឆាំងជំទាស់ចិនអញ្ចើញដេញថ្លៃអន្តរជាតិនៅឡូរអណ្ដូងឧស្ម័ន ៦៥ / ១២ របស់វៀតណាម

ប្រឆាំងជំទាស់ចិនអញ្ចើញដេញថ្លៃអន្តរជាតិនៅឡូរអណ្ដូងឧស្ម័ន ៦៥ / ១២ របស់វៀតណាម  - ảnh 1
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (http://www.xaluan.com)

នាថ្ងៃទី៣១សីហា ឆ្លើយ​សំនួររបស់អ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម  ចំពោះ ការដែល ​ថ្ងៃទី ២៨ សីហា អគ្គក្រុមហ៊ុន ប្រេងឧស្ម័ន សមុទ្រចិន បានប្រកាស ការអញ្ចើញចូលរួមដេញថ្លៃ​ អន្តរជាតិ ​នៅឡូរអណ្ដូងប្រេង ឧស្ម័នចំនួន ២៦  ក្នុងនោះ មានឡូរអណ្ដូងឧស្ម័ន ៦៥ / ១២ ស្ថិតនៅ​ចម្ងាយពីកោះ Cay Thuoc ចំនួន៣ ម៉ាយចំណុះ ប្រជុំកោះ Hoang Sa របស់វៀតណាម។ អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម 
លោក Luong Thanh Nghi បានលើកច្បាស់ថា៖ ​ការដែល​ចិនអញ្ចើញដេញ ថ្លៃអន្តរជាតិ  នៅឡូរអណ្ដូង ពោលខាងលើនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាព 
របស់វៀតណាម ចំពោះប្រជុំកោះ ​Hoang Sa ដើរផ្ទុយទៅនឹងការផ្តើម គំនិតរួមរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់​នៃប្រទេស​ទាំងពីរ និងដើរផ្ទុយទៅនឹង សេចក្ដីថ្លែងការណ៍ ស្ដីអំពី​ក្រម
ប្រតិបត្តិ​សម្រាប់ ភាគី នានានៅសមុទ្រខាងកើត (DOC) ដែលបានអាស៊ាននិងចិនចុះ
ហត្ថលេខា នាឆ្នាំ  ២០០២ មក និងនេះគឺជាសកម្មភាពរំលោភច្បាប់ និង ត្រូវចាត់ទុក
 ជាមោឃះ។

          វៀតណាមប្រឆាំងជំទាស់សកម្មភាពនេះរបស់ចិន និងសំណូមពរភាគីចិន លុប​ចោលការអញ្ចើញដេញថ្លៃអន្តរជាតិ នៅឡូរអន្ដូងប្រេងឧស្ម័ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ