ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មី

ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មី - ảnh 1
ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មី

          (VOV)_នាថ្ងៃទី៩កុម្ភះ (គឺថ្ងៃទី២ បុណ្យចូលឆ្នាំថ្មីប្រពៃណី ២ឥ១៦) ​ប្រជាជន
និងភ្ញៀវទេសចរជាច្រើនកុះករ បានមកដល់ទីលាន Ba Dinh ប្រវត្តិ​សាស្ត្រ​ ចូល
ប្រាង្គដំកល់សពលោកប្រធានហូជីមិញ។ ​គ្រួសារលោកស្រី Dao Thi Trang ជន
មួយនាក់នៅខេត្ត Hai Duong បានចែករំលែកថា៖

          “ ខ្ញុំនឹងគ្រួសារមកគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។ ខ្ញុំមកទីនេះ 
​ដើម្បីនឹករលឹកអំពីដំណាក់កាលប្រវត្តិសាស្ត្រមុននេះ ហើយលោកអ៊ំបាននាំមកនូវ
ជីវភាពរស់នៅប្រកបដោយសុខសាន្តត្រាណ សុភមង្គល សម្បូរធូធារ ដូចនាសព្វថ្ងៃ។”

          ហើយនៅភូមិភាគកណ្ដាលវៀតណាម ក្នុងឱកាសចូលឆ្នាំថ្មី ប្រជាជនជា​ច្រើន
កុះករបានទៅវត្ត អូជធុប បួងសួងសុំអោយមានឆ្នាំថ្មីមួយប្រកបដោយសុខសាន្ត
ត្រាណ សម្បូរធូធារចំពោះសមាជិកក្នុងគ្រសារ និងមិត្តភាក្តិ។ ព្រះតេជគុណ Thich
Hue Phuoc វត្ត Tu Lam ទីក្រុង Hue ខេត្ត Thua Thien Hue មានពុទ្ធដីការថា៖​ ទំនៀម
ទំលាប់ទៅវត្តនាដើមឆ្នាំថ្មីជាចំណុចវប្បធម៌ដ៏ស្អាត​ក្នុងជីវភាពរស់នៅរបស់ប្រជាជន
វៀតណាម នាដើមឆ្នាំ។

          នៅខេត្ត Dong Thap ( ភាគខាងត្បូងវៀតណាម) ពិធី​បុណ្យនិទាឃ​រដូវ ​ឆ្នាំ 
២០១៦ ត្រូវបានផ្សាភ្ជាប់ជាមួយពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតខេត្ត
 Dong Thap បានជាប្រជាជននៅទីនេះទទួលនិទាឃរដូវ ក្នុ​ងបរិយាកាស​សប្បាយរីក
រាយ អបអរសាទរឆ្នាំថ្មីប្រពៃណី ២០១៦។ លោក Tran Van Dung នៅទីក្រុង Cao Lanh
 ( ខេត្ត Dong Thap) បានអោយដឹងថា៖

          “ នៅទីនេះមានសកម្មភាពជាច្រើន បានជាប្រជាជនមកដល់ទីនេះ​ច្រើន
ណាស់។ ក្នុងឱកាសចូលឆ្នាំថ្មី ខ្ញុំសង្ឃឹមថា៖ប្រទេសកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែម
ទៀត ដើម្បីជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារ៕”​

ប្រតិកម្មទៅវិញ

ផ្សេងៗ