ប្រជាជនខេត្ត Quang Ngai បន្តចេញទៅនេសាទត្រីច្បាមជាប់សមុទ្រ
|
នាបច្ចុប្បន្ន ខេត្ត Quang Ngai មាននាវានេសាទត្រីចំនួន៦០០០គ្រឿង(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី១១ ឧសភា លោក Nguyen Quoc Chinh ប្រធានសម្ព័ន្ធ សមាគមអ្នកនេសាទត្រី An Hai ស្រុក Ly Son ខេត្ត Quang Ngai (ភាគកណ្ដាលវៀត
ណាម) បាន អោយដឹងថា៖ លោកទើបនឹងទទួលបានព័ត៍មានថា៖មាននាវានេសាទ
ត្រីមួយ គ្រឿងទៀត មានផ្លាក់លេខ QNg 96147-TS របស់លោក Duong Van Giau នៅ
ឃុំ An Hai ស្រុក Ly Son ត្រូវនាវាចិនវាយប្រហារ ប្លន់ទ្រព្យសម្បត្តិ នៅតំបន់សមុទ្រ
Hoang Sa (វៀតណាម)។ នេះគឺជានាវាទី២ របស់ប្រជាជននៅស្រុក Ly Son ដែលត្រូវចិនវាយប្រហារក្នុងរយៈពេល៣ថ្ងៃកន្លងទៅ។ ទោះបីជាភាគីចិនបញ្ជូនស្ថានីយខួងចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត
ណាមក្តី ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជននៅខេត្ត Quang Ngai នៅតែ ប្តេជ្ញបន្តចេញទៅសមុទ្រ នេសាទត្រី ដើម្បីធ្វើមានពីសមុទ្រ និងការពារអធិបតេយ្យ
ភាពសមុទ្រកោះរបស់វៀតណាម។ នាបច្ចុប្បន្ន ខេត្ត Quang Ngai មាននាវានេសាទត្រី ចំនួន៦០០០គ្រឿង៕