ប្រជាជនបារាំងគាំទ្របណ្តឹង "ជាតិគីមីពុលពណ៌លឿងទុំ" របស់លោកស្រី Tran To Nga
(VOVWORLD) - ក្រុមហ៊ុនអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ហើយមិនអាចផ្តល់ហេតុផលថាមានការ "គាំពារ" របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។
លោក Éric Coquerel ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃរដ្ឋសភាបារាំង។ រូបថត៖ Anh Tuan/VOV-Paris |
សាលាឧទ្ធរណ៍ទីក្រុងប៉ារីស ប្រទេសបារាំង បានបើកសវនាការលើសំណុំរឿងលោកស្រី Tran To Nga ប្រឆាំងនឹងក្រុមហ៊ុនផលិត ឬលក់ ជាតិគីមីពុលពណ៌លឿងទុំ/ dioxin ចំនួន១៤ ដែលត្រូវបានយោធាអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាមបានអូសបន្លាយពេញ ៤ ម៉ោងកាលពីថ្ងៃទី ៧ ឧសភា។ ដោយមានជំនួយស្ម័គ្រចិត្តពីមេធាវីជនជាតិបារាំងចំនួនពីរនាក់គឺ លោក Bertrand Repolt និងលោក William Bourdon ភាគីលោកស្រី Tran To Nga បានបង្ហាញទឡ្ហីករណ៍មួយបដិសេធអភ័យឯកសិទ្ធិយុត្តិធម៌របស់ក្រុមហ៊ុនជាតិគីមីអាមេរិកដោយលើកហេតុផលថា ក្រុមហ៊ុនទាំងនេះមានស្វ័យភាព និងសិទ្ធិសម្រេចចិត្តពេញលេញ អំពីការផលិត ការយល់ដឹងពីគ្រោះថ្នាក់នៃសារធាតុ dioxin ប៉ុន្តែមិនចាប់អារម្មណ៍ទាំងស្រុងចំពោះវិធានការព្រមាន ឬវិធានការបង្ការ។ ដូច្នេះហើយ ក្រុមហ៊ុនអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ហើយមិនអាចផ្តល់ហេតុផលថាមានការ "គាំពារ" របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។ ចូលរួមសវនាការ លោក Éric Coquerel ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃរដ្ឋសភាបារាំងបានសម្តែងថា៖
“ខ្ញុំគិតថានេះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រោះថា ជាតិគីមីពុលពណ៌លឿងទុំ/ dioxin ត្រូវបានរោយស្រោចអស់រយៈពេលជាច្រើនឆ្នាំនៅទូទាំងប្រទេសវៀតណាម ដែលបណ្តាលឱ្យមានផលវិបាកដល់មនុស្សយ៉ាងហោចណាស់ ៥ លាននាក់ ហើយប្រការនេះមិនអាចបំភ្លេចបានឡើយ។ គឺជាការប្រយុទ្ធដ៏សំខាន់មួយ។ ហើយសម្រាប់ហេតុផលនោះ ក្នុងនាមជាសមាជិកសភានៃគណបក្សប្រតេសបារាំង ខ្ញុំមានវត្តមាននៅទីនេះ ដើម្បីគាំទ្រលោកស្រី Tran To Nga”។
លោកស្រី Tran To Nga ។ រូបថត៖ Anh Tuan/VOV-Paris |
ជាការឆ្លើយតបលោកស្រី Tran To Nga បានចែករំលែកថា៖
“ការតស៊ូដើម្បីយុត្តិធម៌របស់ខ្ញុំសម្រាប់ជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/ dioxin ត្រូវបានមនុស្សស្គាល់ដល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះធ្វើឱ្យខ្ញុំមានទំនុកចិត្តជាង ហើយមានកម្លាំងច្រើនជាងជាមួយនឹងការតស៊ូនេះព្រោះថានេះគឺជាការតស៊ូដែលមិនត្រឹមតែមានការបណ្តឹងឧទ្ធរណ៍ប៉ុណ្ណោះទេ ថែមទាំងអូសបន្លាយរយៈពេលជាច្រើនឆ្នាំទៀត”។
សាលាឧទ្ធរណ៍ទីក្រុងប៉ារីស នឹងចេញសេចក្តីសម្រេចនៅថ្ងៃទី២២ ខែសីហាខាងមុខ៕