ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី)
|
ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី) |
(VOV)_នាថ្ងៃទី២៩មិនា នៅក្នុងជំនួបសន្ទនាជាមួយលោក V.Miklushevskiy
អភិបាលខេត្ត Primorie (រុស្ស៊ី) ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត
ណាម ប្រធានរដ្ឋ លោក Truong Tan Sang បានវាយតំលៃខ្ពស់នូវលទ្ធផលធ្វើការ
រវាងលោកអភិបាលខេត្ត Primorie ជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ។ ប្រធានរដ្ឋ
លោក Truong Tan Sang បានចាត់ទុកថា៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Primorie និងវៀតណាម ក្នុងរយៈពេលកន្លងទៅបានមានការផ្លាស់ប្តូរសកម្មជា
ច្រើន។ ប្រធានរដ្ឋបានស្នើអោយរដ្ឋអំណាចខេត្ត Primorie បើកទូលាយទីផ្សារ
តភ្ជាប់ជាមួយតំបន់ជំវិញនានា ដើម្បីទំនិញវៀតណាមជ្រាតចូលរុស្ស៊ី។ ប្រធាន
រដ្ឋក៏បានអះអាងថា៖ គ្រប់ក្រសួង ស្ថាប័នវៀតណាមនឹងបង្កលក្ខណះងាយស្រួល
បំផុត ដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ៕